លុះពេលម៉ូអាប់លេចមក ពេលគេនឿយហត់នៅទីខ្ពស់ ពេលគេចូលទៅទីវិសុទ្ធរបស់គេដើម្បីអធិស្ឋាន នោះក៏គ្មានប្រយោជន៍អ្វីដែរ។
អេសាយ 16:13 - ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលកាលពីមុន ស្ដីអំពីម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសាសន៍ម៉ូអាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលពីសាសន៍ម៉ូអាប់កាលពីដើម អាល់គីតាប នេះជាបន្ទូលដែលអុលឡោះតាអាឡាប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ |
លុះពេលម៉ូអាប់លេចមក ពេលគេនឿយហត់នៅទីខ្ពស់ ពេលគេចូលទៅទីវិសុទ្ធរបស់គេដើម្បីអធិស្ឋាន នោះក៏គ្មានប្រយោជន៍អ្វីដែរ។
ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “ក្នុងបីឆ្នាំទៀត តាមឆ្នាំរបស់ឈ្នួល សិរីរុងរឿងរបស់ម៉ូអាប់នឹងត្រូវគេមើលងាយ រួមទាំងប្រជាជនដ៏ច្រើនទាំងអស់ផង រីឯសំណល់មនុស្សមានតិចតួចណាស់ ក៏មិនខ្លាំងដែរ”៕
កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។