Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 16:12 - ព្រះគម្ពីរខ្មែរសាកល

12 លុះ​ពេល​ម៉ូអាប់​លេចមក ពេល​គេ​នឿយហត់​នៅ​ទីខ្ពស់ ពេល​គេ​ចូលទៅ​ទីវិសុទ្ធ​របស់គេ​ដើម្បី​អធិស្ឋាន នោះក៏​គ្មានប្រយោជន៍អ្វី​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​ថ្វាយ​បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ យ៉ាង​ត្រដាប‌ត្រដួស គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ តែ​ឥត​បាន​ផល​អ្វី​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ‌ហត់​ដោយ​ការ​ថ្វាយ‌បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ យ៉ាង​ត្រដាប‌ត្រដួស គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ តែ​ឥត​បាន​ផល​អ្វី​សោះ។

សូមមើលជំពូក ចម្លង




អេសាយ 16:12
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ពួកគេ​នឹង​ស្រែកហៅ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​ទេ ពួកគេ​នឹង​ខំប្រឹងស្វែងរក​ខ្ញុំ ប៉ុន្តែ​រក​ខ្ញុំ​មិន​ឃើញ​ឡើយ​។


ម៉ូអាប់​បាន​ឡើងទៅ​វិហារ ឌីបូន​បាន​ឡើងទៅ​ទីខ្ពស់​ដើម្បី​យំសោក ម៉ូអាប់​ទ្រហោយំ​ចំពោះ​នេបូរ និង​មេឌីបា​; ក្បាល​ពួកគេ​គ្រប់គ្នា​ទៅជា​ត្រងោល អស់ទាំង​ពុកចង្កា​ត្រូវបាន​កោរ​។


នេះ​ជា​សេចក្ដី​ដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​កាលពីមុន ស្ដីអំពី​ម៉ូអាប់​។


ព្រះយេហូវ៉ា​អើយ គេ​បាន​ស្វែងរក​ព្រះអង្គ​ក្នុង​ទុក្ខវេទនា គេ​បាន​បង្ហូរចេញ​នូវ​ពាក្យអធិស្ឋានខ្សឹបៗ​ពេលមាន​ការប្រៀនប្រដៅ​របស់ព្រះអង្គ​ដល់​គេ​!


ថ្ងៃមួយ​មានកើតឡើងដូច្នេះ​: នៅពេល​សានហេរីប​កំពុងតែ​ថ្វាយបង្គំ​ក្នុង​វិហារ​របស់​ព្រះនីសរូក​ជា​ព្រះ​របស់ខ្លួន នោះ​អ័ឌរ៉ាម៉ាលេក និង​សារេស៊ើរ ជា​បុត្រ​របស់ទ្រង់​បាន​ធ្វើគុត​ទ្រង់​ដោយ​ដាវ ហើយ​គេចខ្លួន​ទៅ​ដែនដី​អារ៉ារ៉ាត​។ ដូច្នេះ អេសារហាដោន​បុត្រ​របស់ទ្រង់ ក៏​សោយរាជ្យ​ជំនួស​ទ្រង់​៕


អ្នក​បាន​នឿយណាយ​នឹង​សេចក្ដីប្រឹក្សា​ជាច្រើន​របស់អ្នក​; ឥឡូវនេះ ចូរឲ្យ​ពួក​គ្រូតារាសាស្ត្រ និង​ពួក​គ្រូមើលផ្កាយ ដែល​ទាយ​នៅ​ថ្ងៃចូលខែ​អំពី​អ្វីដែល​នឹង​មក​លើ​អ្នក ឈរឡើង ហើយ​សង្គ្រោះ​អ្នក​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម