មានសម្រែករកស្រានៅតាមផ្លូវ អស់ទាំងការសប្បាយទៅជាងងឹត ហើយសេចក្ដីរីករាយនៃផែនដីក៏ចាកចេញទៅ។
អេសាយ 16:10 - ព្រះគម្ពីរខ្មែរសាកល អំណរ និងសេចក្ដីត្រេកអរត្រូវបានដកចេញពីចម្ការសម្បូរផល គេលែងច្រៀងដោយអំណរ លែងស្រែកហ៊ោសប្បាយនៅក្នុងចម្ការទំពាំងបាយជូរ ក៏លែងមានអ្នកជាន់ ដែលជាន់ក្នុងទីបញ្ជាន់ផ្លែដើម្បីធ្វើស្រាទំពាំងបាយជូរដែរ គឺយើងបានបញ្ឈប់ការស្រែកហ៊ោហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អំណរ និងសេចក្ដីរីករាយបានដកចេញ ពីស្រែចម្ការដ៏ដុះដាលរបស់អ្នក នៅក្នុងចម្ការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមចម្ការដំណាំនោះ លែងមានឮសម្រែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សេចក្ដីអំណរនឹងសេចក្ដីរីករាយបានដកចេញពីស្រែចំការដ៏ដុះដាលរបស់ឯង នៅក្នុងចំការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ អញបានបញ្ឈប់សូរសំរែក នៃការធ្វើទំពាំងបាយជូរហើយ អាល់គីតាប នៅតាមចម្ការដំណាំនោះ លែងមានឮសំរែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសំរែកហ៊ោកញ្ជ្រៀវទៀតហើយ។ |
មានសម្រែករកស្រានៅតាមផ្លូវ អស់ទាំងការសប្បាយទៅជាងងឹត ហើយសេចក្ដីរីករាយនៃផែនដីក៏ចាកចេញទៅ។
ពួកស្ត្រីឥតខ្វល់ខ្វាយអើយ មួយឆ្នាំប៉ុន្មានថ្ងៃទៀត ពួកនាងនឹងភ័យញ័រ ពីព្រោះការប្រមូលផលទំពាំងបាយជូរនឹងអស់ទៅ ការប្រមូលផ្លែឈើនឹងមិនមកដល់ឡើយ។