ដូច្នេះ ទ្រព្យសម្បត្តិដែលពួកគេរកបាន និងទ្រព្យសន្សំរបស់ពួកគេ នឹងត្រូវគេយកទៅខាងនាយជ្រោះដើមសូល។
អេសាយ 15:8 - ព្រះគម្ពីរខ្មែរសាកល ដ្បិតសម្រែកបានឡោមព័ទ្ធព្រំដែនម៉ូអាប់ហើយ សម្រែកទ្រហោយំរបស់ពួកគេទៅដល់អេកឡែម សម្រែកទ្រហោយំរបស់ពួកគេទៅដល់បៀរ-អេលីម! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះសម្រែកបានឮព័ទ្ធជុំវិញ ព្រំប្រទល់ស្រុកម៉ូអាប់ហើយ សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងប្អៀរ-អេលីម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្រែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសំរែកបានឮព័ទ្ធជុំវិញព្រំស្រុកម៉ូអាប់ហើយ សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងប្អៀរ-អេលីម អាល់គីតាប សំរែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។ |
ដូច្នេះ ទ្រព្យសម្បត្តិដែលពួកគេរកបាន និងទ្រព្យសន្សំរបស់ពួកគេ នឹងត្រូវគេយកទៅខាងនាយជ្រោះដើមសូល។
រីឯទឹកនៃឌីម៉ូនពេញដោយឈាម ប៉ុន្តែយើងនឹងនាំមកលើឌីម៉ូនថែមទៀត គឺនាំតោមកលើពួកអ្នកដែលរួចជីវិតនៃម៉ូអាប់ និងមកលើអ្នកដែលនៅសល់ក្នុងទឹកដីនោះ៕