កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
អេសាយ 14:25 - ព្រះគម្ពីរខ្មែរសាកល គឺយើងនឹងកម្ទេចអាស្ស៊ីរីនៅក្នុងទឹកដីរបស់យើង ក៏នឹងជាន់ឈ្លីអាស្ស៊ីរីនៅលើតំបន់ភ្នំរបស់យើង; នឹមរបស់គេនឹងចាកចេញពីលើអ៊ីស្រាអែល បន្ទុករបស់គេនឹងចាកចេញពីលើស្មារបស់ពួកគេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយើងនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុករបស់យើង ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់យើង គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ចេញពីស្មា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ ប្រជាជនរបស់យើងចេញ ហើយយើងក៏នឹងយកអម្រែកដែលគេដាក់លើ ស្មាប្រជាជនយើងនោះចេញដែរ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុកអញ ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់អញ គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ពីស្មាចេញ អាល់គីតាប យើងនឹងកំទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ ប្រជាជនរបស់យើងចេញ ហើយយើងក៏នឹងយកអំរែកដែលគេដាក់លើ ស្មាប្រជាជនយើងនោះចេញដែរ”។ |
កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
វេទនាដល់អ្នកហើយ! ជនបំផ្លាញដែលមិនត្រូវបានបំផ្លាញ និងជនក្បត់ដែលមិនត្រូវបានក្បត់អើយ! កាលណាអ្នកឈប់បំផ្លាញ អ្នកនឹងត្រូវគេបំផ្លាញ កាលណាអ្នកក្បត់រួចហើយ គេនឹងក្បត់អ្នកវិញ។
យេរូសាឡិមអើយ ចូររលាស់ធូលីចេញពីខ្លួន! ចូរក្រោកឡើង ហើយអង្គុយ! កូនស្រីស៊ីយ៉ូនជាឈ្លើយសឹកអើយ ចូរដោះចំណងចេញពីករបស់អ្នក!
ដ្បិតព្រះអង្គបានបំបាក់នឹមនៃបន្ទុករបស់ពួកគេ និងរំពាត់នៅស្មារបស់ពួកគេ ព្រមទាំងដំបងរបស់អ្នកសង្កត់សង្កិនពួកគេ គឺដូចនៅជំនាន់ម៉ាឌានដែរ។
ព្រះអង្គនឹងឆ្លងកាត់សមុទ្រនៃទុក្ខវេទនា ហើយវាយរលកសមុទ្រ នោះអស់ទាំងទីជម្រៅរបស់ទន្លេនីលនឹងរីងស្ងួត អំនួតរបស់អាស្ស៊ីរីនឹងត្រូវបានទម្លាក់ចុះ ហើយដំបងរាជ្យរបស់អេហ្ស៊ីបនឹងបាត់ទៅ។