ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 14:16 - ព្រះគម្ពីរខ្មែរសាកល

ពួកដែល​ឃើញ​អ្នក នឹង​សម្លឹងមើល​ទៅ​អ្នក ហើយ​រិះគិត​អំពី​អ្នក​ថា​: ‘តើ​មនុស្ស​នេះ​ឬ ដែល​ធ្វើឲ្យ​ផែនដី​ភ័យញ័រ ដែល​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​រញ្ជួយ​នោះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​ដែល​ឃើញ​អ្នក គេ​នឹង​សម្លឹង​មើល​ចំ​អ្នក ហើយ​ពិចារ‌ណា​អ្នក​ដោយ​ពាក្យ​ថា៖ តើ​មនុស្ស​នេះ​ឬ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា: “អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី និង​រំលំ​អាណា‌ចក្រ​ទាំង‌ឡាយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សំឡឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា: “អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី និង​រំលំ​អាណា‌ចក្រ​ទាំង‌ឡាយ

សូមមើលជំពូក



អេសាយ 14:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

“មើល៍! នេះ​ជា​មនុស្ស​ដែល​មិន​យក​ព្រះ​ធ្វើជា​បន្ទាយ​របស់ខ្លួន គឺ​ទុកចិត្តលើ​ភាពបរិបូរ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន ហើយ​រកទីពឹង​ក្នុង​សេចក្ដីអន្តរាយ​របស់ខ្លួន”។


ដោយហេតុនេះ មនុស្ស​ទាំងអស់​នឹង​កោតខ្លាច ហើយ​ប្រកាស​អំពី​កិច្ចការ​របស់​ព្រះ ព្រមទាំង​ពិចារណា​អំពី​អ្វីដែល​ព្រះអង្គ​បានធ្វើ​។


យ៉ាងណាមិញ អ្នក​នឹង​ត្រូវបាន​ទម្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ គឺ​ត្រូវបាន​ទម្លាក់​ទៅ​ចុងបំផុត​នៃ​រណ្ដៅមរណៈ​!


តើមនុស្សនេះឬ ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ដូចជា​ទីរហោស្ថាន ហើយ​រំលំ​ទីក្រុង​នានា​របស់វា ដែល​មិន​លែង​ពួក​អ្នកទោស​ឲ្យ​ទៅ​ផ្ទះ​វិញ​នោះ​?’។