សូមឲ្យពួកគេផុតទៅដូចទឹកហូរ សូមឲ្យព្រួញទាំងនោះរឹលវិញ កាលណាពួកគេយឹតព្រួញរបស់ខ្លួន។
អេសាយ 13:7 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ គ្រប់ទាំងដៃនឹងខ្សោយល្វើយ គ្រប់ទាំងចិត្តមនុស្សនឹងរលាយទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយហេតុនោះ បានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នា បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ អាល់គីតាប ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នា បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។ |
សូមឲ្យពួកគេផុតទៅដូចទឹកហូរ សូមឲ្យព្រួញទាំងនោះរឹលវិញ កាលណាពួកគេយឹតព្រួញរបស់ខ្លួន។
នេះជាទំនាយស្ដីអំពីអេហ្ស៊ីប: មើល៍! ព្រះយេហូវ៉ានឹងគង់លើពពកដ៏លឿន យាងមកអេហ្ស៊ីប។ បណ្ដារូបបដិមាករឥតប្រយោជន៍របស់អេហ្ស៊ីបនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តរបស់ជនជាតិអេហ្ស៊ីបនឹងរលាយនៅក្នុងខ្លួនគេ។
ដោយហេតុនេះ អ្នកដែលរស់នៅទីក្រុងទាំងនោះក៏ខ្សោយកម្លាំង ពួកគេបានស្រយុតចិត្ត ហើយអាម៉ាស់មុខ។ ពួកគេបានដូចជាតិណជាតិតាមទីវាល ដូចជាស្មៅទន់ដ៏ខៀវខ្ចី ដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមមុនដុះធំឡើង។
កូនចៅរបស់អ្នកខ្សោយល្វើយ ហើយដេកនៅតាមអស់ទាំងក្បាលផ្លូវ ដូចជាសត្វកែះជាប់សំណាញ់; ពួកគេពេញដោយសេចក្ដីក្រេវក្រោធពីព្រះយេហូវ៉ា គឺការស្ដីបន្ទោសពីព្រះរបស់អ្នក។