អេសាយ 11:3 - ព្រះគម្ពីរខ្មែរសាកល លោកនឹងរីករាយក្នុងការកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមិនជំនុំជម្រះតាមអ្វីដែលមើលឃើញដោយភ្នែកឡើយ ក៏មិនសម្រេចសេចក្ដីតាមអ្វីដែលស្ដាប់ឮដោយត្រចៀកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជម្រះ មិនមែនតាមភ្នែកមើលឃើញ ឬសម្រេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងឲ្យមានអំណរសប្បាយ ក្នុងការកោតខ្លាចព្រះអម្ចាស់ ព្រះបុត្រានេះមិនវិនិច្ឆ័យ តាមលក្ខណៈខាងក្រៅឡើយ ហើយព្រះអង្គក៏មិនកាត់ក្ដី តាមដែលឮគេនិយាយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ អាល់គីតាប ព្រមទាំងឲ្យមានអំណរសប្បាយ ក្នុងការកោតខ្លាចអុលឡោះតាអាឡា បុត្រានេះមិនវិនិច្ឆ័យ តាមលក្ខណៈខាងក្រៅឡើយ ហើយទ្រង់ក៏មិនកាត់ក្ដី តាមដែលឮគេនិយាយដែរ។ |
យ៉ាងនោះឯង អ្នកនឹងយល់ច្បាស់នូវសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
ព្រះអង្គនឹងបានជាស្ថិរភាពក្នុងគ្រារបស់អ្នក ជាទ្រព្យសម្បត្តិនៃសេចក្ដីសង្គ្រោះ ប្រាជ្ញា និងចំណេះដឹង រីឯការកោតខ្លាចព្រះយេហូវ៉ាជារតនសម្បត្តិរបស់អ្នក។
ព្រះយេស៊ូវបានចម្រើនឡើង ខាងប្រាជ្ញា និងរូបកាយ ហើយក៏ជាទីគាប់ព្រះហឫទ័យដល់ព្រះ និងជាទីគាប់ចិត្តដល់មនុស្សផងដែរ៕
ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕
កុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្តែចូរវិនិច្ឆ័យតាមការកាត់ទោសដ៏សុចរិតយុត្តិធម៌វិញ”។
រីឯអាហាររឹងគឺសម្រាប់មនុស្សពេញវ័យ ជាពួកអ្នកដែលសមត្ថភាពវែកញែកត្រូវបានបង្វឹក ដោយឆ្លងកាត់ការអនុវត្ត រហូតដល់ចេះវែកញែករវាងការល្អ និងការអាក្រក់ផង៕