ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:9 - ព្រះគម្ពីរខ្មែរសាកល

តើ​កាលនេ មិន​ដូច​កើកេមីស​ទេ​ឬ​? តើ​ហាម៉ាថ មិន​ដូច​អើផាឌ​ទេ​ឬ​? តើ​សាម៉ារី មិន​ដូច​ដាម៉ាស់​ទេ​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើ‌កេមីស​ទេ​ឬ? ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ? ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាល‌នរ ដូច​ក្រុង​កើ‌កេ‌មីស ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហា‌ម៉ាត់ ក្រុង​អើផាឌ ក្រុង​សាម៉ារី និង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាល‌នរ ដូច​ក្រុង​កើកេ‌មីស ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហា‌ម៉ាត់ ក្រុង​អើផាឌ ក្រុង​សាម៉ារី និង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។

សូមមើលជំពូក



អេសាយ 10:9
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ការចាប់ផ្ដើម​នៃ​អាណាចក្រ​របស់គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ដែល​នៅក្នុង​ដែនដី​ស៊ីណើរ​។


ដ្បិត​ពួកគេ​ពោលថា​: ‘តើ​មេដឹកនាំ​របស់យើង មិនមែន​សុទ្ធតែ​ជា​ស្ដេច​ទេ​ឬ​?


នេះជា​ទំនាយ​ស្ដីអំពី​ដាម៉ាស់​: “មើល៍! ដាម៉ាស់​នឹង​ត្រូវបាន​ដកចេញ​ពី​ភាពជា​ទីក្រុង គឺ​ត្រឡប់ជា​គំនរ​បាក់បែក​វិញ​។


រីឯ​បន្ទាយ​នឹង​បាត់​ពី​អេប្រាអិម ហើយ​រាជ្យអំណាច​នឹង​បាត់​ពី​ដាម៉ាស់​។ សំណល់​នៃ​ជនជាតិអើរ៉ាម​នឹង​បាន​ដូចជា​សិរីរុងរឿង​របស់​កូនចៅ​អ៊ីស្រាអែល”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


មហាវិថី​បាន​ស្ងាត់ជ្រងំ អ្នកដំណើរ​ក៏​លែងមាន​ទៀត​; សម្ពន្ធមេត្រី​ត្រូវបាន​ផ្ដាច់ ទីក្រុង​នានា​ត្រូវបាន​មើលងាយ ហើយ​មនុស្ស​ក៏​មិន​ត្រូវបាន​ឲ្យតម្លៃ​ដែរ​។


តើ​បណ្ដា​ព្រះ​របស់​ហាម៉ាថ និង​អើផាឌ​នៅ​ឯណា​? តើ​បណ្ដា​ព្រះ​របស់​សេផាវែម​នៅ​ឯណា​? តើ​ព្រះទាំងនោះ​បាន​រំដោះ​សាម៉ារី​ពី​កណ្ដាប់ដៃ​របស់យើង​ឬ​?


មើល៍! អ្នក​បាន​ឮ​អំពី​អ្វីដែល​ពួក​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ធ្វើ​ដល់​អស់ទាំង​នគរ​ហើយ គឺ​ពួកទ្រង់​បាន​ញែកចេញបំផ្លាញ​គេ​។ ដូច្នេះ តើ​អ្នក​នឹង​ត្រូវបាន​រំដោះឲ្យរួច​ឬ​?


តើ​ស្ដេច​នៃ​ហាម៉ាថ ស្ដេច​នៃ​អើផាឌ និង​ស្ដេច​នៃ​ក្រុង​សេផាវែម ហេណា និង​អ៊ីវ៉ា នៅ​ឯណា​?’”។


ដ្បិត​ក្បាល​របស់​អើរ៉ាម គឺ​ដាម៉ាស់ ហើយ​ក្បាល​របស់​ដាម៉ាស់ គឺ​រេស៊ីន​។ ក្នុងពេល​ហុកសិបប្រាំ​ឆ្នាំ អេប្រាអិម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ លែង​ជា​ប្រជាជន​មួយ​ហើយ​។