ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:23 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​បង្ហើយ​ការបំផ្លាញ​នៅកណ្ដាល​ផែនដី​ទាំងមូល ដូចដែល​ត្រូវបាន​កំណត់​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​ព្រោះ​ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្ដាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សម្រេច​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​កម្ទេច​ស្រុក​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្តាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សំរេច​ហើយ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​កំទេច​ស្រុក​ទាំង​មូល។

សូមមើលជំពូក



អេសាយ 10:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បញ្ឈប់​សង្គ្រាម​រហូតដល់​ចុងបំផុត​នៃ​ផែនដី ព្រមទាំង​បំបាក់​ធ្នូ កាច់​លំពែង ហើយ​ដុត​រទេះចម្បាំង​ដោយ​ភ្លើង​ផង​។


ដូច្នេះ​ឥឡូវនេះ កុំ​ចំអកឡកឡឺយ​ឡើយ ក្រែងលោ​ចំណង​របស់អ្នករាល់គ្នា​កាន់តែ​តឹងឡើង ដ្បិត​ខ្ញុំ​បាន​ឮ​ពី​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ថា ការបំផ្លាញ​ត្រូវបាន​សម្រេច​ទាស់នឹង​ផែនដី​ទាំងមូល​ហើយ​។


“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


គាត់​នឹង​តាំង​សម្ពន្ធមេត្រី​មួយ​យ៉ាងរឹងមាំ ជាមួយ​មនុស្ស​ជាច្រើន​ក្នុង ‘ប្រាំពីរ​គ្រា’ មួយ ហើយ​ដល់​ពាក់កណ្ដាល ‘ប្រាំពីរ​គ្រា’ នោះ គាត់​នឹង​បញ្ឈប់​ការថ្វាយយញ្ញបូជា និង​តង្វាយ​។ អ្នក​បង្កការហិនវិនាស នឹងស្ថិត​នៅលើ​ស្លាប​របស់​តួគួរឲ្យស្អប់ខ្ពើម រហូតដល់​ការបំផ្លាញ​ដែល​ត្រូវបាន​កំណត់ បាន​ធ្លាក់​មកលើ​អ្នក​បង្កការហិនវិនាស​នោះ”៕


ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ព្រះបន្ទូល​សម្រេច​នៅលើ​ផែនដី​នេះ យ៉ាង​ហ្មត់ចត់ និង​ឆាប់រហ័ស”។