ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 5:22 - ព្រះគម្ពីរខ្មែរសាកល

ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដូចជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ

សូមមើលជំពូក

Khmer Christian Bible

ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ឲ្យ​ដូច​ជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រពន្ធ​រាល់​គ្នា​អើយ ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​ជា​ស្ដ្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​អ៊ីសា‌ជាអម្ចាស់​ដែរ

សូមមើលជំពូក



អេភេសូរ 5:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “យើង​នឹង​បង្កើន​ទុក្ខលំបាក​របស់នាង​យ៉ាងសម្បើម​ក្នុង​ការមានផ្ទៃពោះ​របស់នាង គឺ​នាង​ត្រូវ​សម្រាល​កូន​ទាំង​ឈឺចុកចាប់​។ បំណងប្រាថ្នា​របស់នាង​នឹងមាន​ចំពោះ​ប្ដី​នាង ប៉ុន្តែ​ប្ដី​ត្រូវ​គ្រប់គ្រង​លើ​នាង​វិញ”។


មនុស្សស្រី​ត្រូវតែ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ពីព្រោះ​មិន​អនុញ្ញាតឲ្យ​ពួកនាង​និយាយ​ឡើយ ផ្ទុយទៅវិញ ពួកនាង​ត្រូវ​ចុះចូល ដូចដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ​ដែរ​។


ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដូចជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ


បាវបម្រើ​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ចៅហ្វាយ​នៅផែនដី​ដោយ​ការកោតខ្លាច និង​ការញ័ររន្ធត់​ក្នុង​សេចក្ដីស្មោះត្រង់​នៃ​ចិត្ត ដូចជា​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ​។


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះ​គ្រីស្ទ​ហើយ នោះ​ចូរ​ស្វែងរក​អ្វីៗ​ដែល​នៅ​ស្ថានលើ ជា​ស្ថាន​ដែល​ព្រះ​គ្រីស្ទ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។


ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ឲ្យ​គប្បី​ក្នុង​ព្រះអម្ចាស់​ចុះ​។


ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដើម្បីកុំឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ឡើយ​។