សូមឲ្យមានព្រះពរដល់ព្រះដ៏ខ្ពស់បំផុតដែលប្រគល់ពួកបច្ចាមិត្តរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អ្នក”។ អាប់រ៉ាមក៏ថ្វាយមួយភាគដប់ ពីរបស់ទាំងអស់ដល់ទ្រង់។
ហេព្រើរ 7:9 - ព្រះគម្ពីរខ្មែរសាកល អាចនិយាយបានថា សូម្បីតែលេវីដែលជាអ្នកយកតង្វាយមួយភាគដប់ ក៏ថ្វាយតង្វាយមួយភាគដប់តាមរយៈអ័ប្រាហាំដែរ Khmer Christian Bible អាចនិយាយបានម្យ៉ាងទៀតថា សូម្បីតែលោកលេវីដែលទទួលយកតង្វាយមួយភាគដប់ ក៏បានថ្វាយមួយភាគដប់តាមរយៈលោកអ័ប្រាហាំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេអាចនិយាយបានថា លោកលេវីដែលទទួលតង្វាយមួយភាគដប់ លោកក៏បានថ្វាយមួយភាគដប់ តាមរយៈលោកអ័ប្រាហាំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែក តាមរយៈលោកអប្រាហាំដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ អាល់គីតាប យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលជំនូនមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ជូនស្តេចម៉ិលគីស្សាដែក តាមរយៈអ៊ីព្រហ៊ីមដែរ |
សូមឲ្យមានព្រះពរដល់ព្រះដ៏ខ្ពស់បំផុតដែលប្រគល់ពួកបច្ចាមិត្តរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អ្នក”។ អាប់រ៉ាមក៏ថ្វាយមួយភាគដប់ ពីរបស់ទាំងអស់ដល់ទ្រង់។
ដ្បិតអស់អ្នកដែលសុំនឹងទទួលបាន; អ្នកដែលស្វែងរកនឹងរកឃើញ; អ្នកដែលគោះនឹងត្រូវបានបើកឲ្យ។
ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ចូលមកតាមរយៈបាបយ៉ាងណា សេចក្ដីស្លាប់ក៏ឆ្លងរាលដាលដល់មនុស្សទាំងអស់យ៉ាងនោះដែរ ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប។
ដ្បិតកាលម៉ិលគីស្សាដែកបានទទួលអ័ប្រាហាំ លេវីនៅតែនៅក្នុងរូបកាយរបស់ដូនតាគាត់នៅឡើយ។
ចូរពិចារណាមើល៍! តើទ្រង់ធំយ៉ាងណា បានជាអ័ប្រាហាំជាបុព្វបុរសយកមួយភាគដប់ ពីជ័យភណ្ឌថ្វាយដល់ទ្រង់។
ក្នុងករណីនេះ មនុស្សដែលរមែងតែងតែស្លាប់ជាអ្នកយកតង្វាយមួយភាគដប់ រីឯក្នុងករណីនោះវិញ ទ្រង់ត្រូវបានធ្វើបន្ទាល់ថាមានព្រះជន្មរស់។