Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:9 - Khmer Christian Bible

9 អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា សូម្បី​តែ​លោក​លេវី​ដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់​តាមរយៈ​លោក​អ័ប្រាហាំ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 អាចនិយាយបានថា សូម្បីតែ​លេវី​ដែលជា​អ្នក​យក​តង្វាយមួយភាគដប់ ក៏​ថ្វាយតង្វាយមួយភាគដប់​តាមរយៈ​អ័ប្រាហាំ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គេ​អាច​និយាយ​បាន​ថា លោក​លេវី​ដែល​ទទួល​តង្វាយ​មួយ​ភាគ​ដប់ លោកក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់ តាម​រយៈ​លោក​អ័ប្រា‌ហាំដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​លោក​លេវី ដែល​ទទួល​ដង្វាយ​១​ភាគ​ក្នុង​១០ នោះ​លោក​ឧបមា​ដូច​ជា​បាន​ថ្វាយ​១​ភាគ​ក្នុង​១០​ដែរ ដោយ‌សារ​លោក​អ័ប្រា‌ហាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​ជំនូន​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ជូន​ស្តេច​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​អ៊ីព្រហ៊ីម​ដែរ

សូមមើលជំពូក ចម្លង




ហេព្រើរ 7:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នកណា​សុំ​ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ។​


ដូច្នេះ​ ដូច​ដែល​បាប​បាន​ចូល​មក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់​ ហើយ​សេចក្ដី​ស្លាប់​ក៏​មក​តាមរយៈ​បាប​ជា​យ៉ាង​ណា​ នោះ​សេចក្ដី​ស្លាប់​ក៏​រាលដាល​ដល់​មនុស្ស​គ្រប់​គ្នា​ជា​យ៉ាង​នោះ​ដែរ​ ព្រោះ​មនុស្ស​គ្រប់​គ្នា​បាន​ធ្វើ​បាប​


ដ្បិត​កាល​លោក​ម៉ិលគីស្សាដែក​ជួប​លោក​អ័ប្រាហាំ​ នោះ​លោក​លេវី​នៅ​ក្នុង​ខ្លួន​ដូនតា​របស់​គាត់​នៅ​ឡើយ​ទេ។​


ពិចារណា​មើល​ចុះ​ លោក​ម៉ិលគីស្សាដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ បាន​ជា​សូម្បី​តែ​លោក​អ័ប្រាហាំ​ជា​បុព្វបុរស​របស់​យើង​ ក៏​យក​មួយ​ភាគ​ដប់​ពី​ជ័យ​ភណ្ឌ​មក​ជូន​គាត់​ដូច្នេះ។​


ហើយ​ក្នុង​ករណី​នេះ​មនុស្ស​ដែល​តែងតែ​ស្លាប់​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ប៉ុន្ដែ​ក្នុង​ករណី​មួយ​ទៀត​ គឺ​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​ថាគាត់​មាន​ជីវិត​រស់​ ជា​អ្នក​ទទួល​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម