ព្រះមានបន្ទូលនឹងគាត់ទៀតថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា; ចូរបង្កើតកូន និងកើនចំនួនឡើង; ប្រជាជាតិមួយ និងសហគមន៍នៃប្រជាជាតិនានា នឹងកើតចេញពីអ្នក ស្ដេចនានាក៏នឹងកើតចេញពីរូបកាយរបស់អ្នកដែរ។
ហេព្រើរ 7:10 - ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលម៉ិលគីស្សាដែកបានទទួលអ័ប្រាហាំ លេវីនៅតែនៅក្នុងរូបកាយរបស់ដូនតាគាត់នៅឡើយ។ Khmer Christian Bible ដ្បិតកាលលោកម៉ិលគីស្សាដែកជួបលោកអ័ប្រាហាំ នោះលោកលេវីនៅក្នុងខ្លួនដូនតារបស់គាត់នៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលលោកម៉ិលគីស្សាដែកបានជួបលោកអ័ប្រាហាំ នោះលោកលេវីស្ថិតនៅក្នុងខ្លួនបុព្វបុរសរបស់លោកនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែកទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅចួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ។ អាល់គីតាប ដ្បិតនៅពេលដែលស្តេចម៉ិលគីស្សាដែកទៅជួបអ៊ីព្រហ៊ីមនោះ លោកលេវីស្ថិតនៅក្នុងអ៊ីព្រហ៊ីមនៅឡើយ។ |
ព្រះមានបន្ទូលនឹងគាត់ទៀតថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា; ចូរបង្កើតកូន និងកើនចំនួនឡើង; ប្រជាជាតិមួយ និងសហគមន៍នៃប្រជាជាតិនានា នឹងកើតចេញពីអ្នក ស្ដេចនានាក៏នឹងកើតចេញពីរូបកាយរបស់អ្នកដែរ។
មនុស្សទាំងអស់ដែលទៅអេហ្ស៊ីបជាមួយយ៉ាកុប ដែលជាពូជពង្សផ្ទាល់របស់គាត់ មានទាំងអស់ ៦៦ នាក់ ដោយមិនរាប់ប្រពន្ធរបស់ពួកកូនប្រុសយ៉ាកុបទេ
ដូចដែលព្រះអង្គមានបន្ទូលនៅកន្លែងមួយទៀតថា:“អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ដោយហេតុនេះ ប្រសិនបើអាចដល់ភាពគ្រប់លក្ខណ៍បាន តាមរយៈមុខងារជាបូជាចារ្យខាងពួកលេវីមែន——ដ្បិតនៅក្រោមមុខងារនេះឯង ដែលប្រជាជនបានទទួលក្រឹត្យវិន័យ——ចុះនៅតែមានតម្រូវការអ្វីឲ្យបូជាចារ្យមួយទៀតលេចឡើងក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក គឺមិនមែនហៅថាបូជាចារ្យក្នុងលំដាប់ថ្នាក់របស់អើរ៉ុនវិញ?
រីឯកូនចៅរបស់លេវីដែលទទួលមុខងារជាបូជាចារ្យ បានទទួលបញ្ជាឲ្យយកតង្វាយមួយភាគដប់ ពីប្រជាជន ស្របតាមក្រឹត្យវិន័យ គឺពីបងប្អូនរួមជាតិរបស់ខ្លួន ទោះបីជាខ្លួនឯងក៏មកពីពូជពង្សរបស់អ័ប្រាហាំក៏ដោយ។
អាចនិយាយបានថា សូម្បីតែលេវីដែលជាអ្នកយកតង្វាយមួយភាគដប់ ក៏ថ្វាយតង្វាយមួយភាគដប់តាមរយៈអ័ប្រាហាំដែរ