ហេព្រើរ 7:5 - ព្រះគម្ពីរខ្មែរសាកល5 រីឯកូនចៅរបស់លេវីដែលទទួលមុខងារជាបូជាចារ្យ បានទទួលបញ្ជាឲ្យយកតង្វាយមួយភាគដប់ ពីប្រជាជន ស្របតាមក្រឹត្យវិន័យ គឺពីបងប្អូនរួមជាតិរបស់ខ្លួន ទោះបីជាខ្លួនឯងក៏មកពីពូជពង្សរបស់អ័ប្រាហាំក៏ដោយ។ សូមមើលជំពូកKhmer Christian Bible5 រីឯពួកកូនចៅរបស់លោកលេវីដែលបានទទួលមុខងារជាសង្ឃ ពួកគេក៏បានទទួលសេចក្ដីបង្គាប់ស្របតាមគម្ពីរវិន័យឲ្យយកមួយភាគដប់ពីប្រជាជនដែរ គឺពីបងប្អូនរបស់ពួកគេ ទោះបីអ្នកទាំងនោះកើតពីពូជពង្សរបស់លោកអ័ប្រាហាំក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 រីឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបញ្ជាតាមក្រឹត្យវិន័យ ឲ្យហូតយកមួយភាគដប់ពីប្រជាជន គឺពីពួកបងប្អូនរបស់គេ ទោះបើអ្នកទាំងនោះជាពូជពង្សលោកអ័ប្រាហាំដូចគ្នាក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រិត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោកអ័ប្រាហាំក៏ដោយ សូមមើលជំពូកអាល់គីតាប5 អស់អ្នកក្នុងពូជពង្សរបស់លោកលេវីដែលបានទទួលមុខងារជាអ៊ីមុាំនោះ ក៏បានទទួលបញ្ជាឲ្យហូតយកជំនូនមួយភាគដប់ពីប្រជាជន ស្របតាមហ៊ូកុំ គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់អ៊ីព្រហ៊ីមដូចគ្នា។ សូមមើលជំពូក |