Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយហេតុនេះ ប្រសិនបើ​អាច​ដល់​ភាពគ្រប់លក្ខណ៍​បាន តាមរយៈ​មុខងារជាបូជាចារ្យ​ខាងពួកលេវី​មែន​——​ដ្បិត​នៅក្រោម​មុខងារនេះឯង ដែល​ប្រជាជន​បាន​ទទួលក្រឹត្យវិន័យ​——​ចុះ​នៅតែ​មាន​តម្រូវការ​អ្វី​ឲ្យ​បូជាចារ្យ​មួយទៀត​លេចឡើង​ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក គឺ​មិនមែន​ហៅថា​បូជាចារ្យ​ក្នុង​លំដាប់ថ្នាក់​របស់​អើរ៉ុន​វិញ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ ប្រសិន‌បើ​មនុស្ស​បាន​គ្រប់​លក្ខណ៍ តាម​រយៈ​ការ‌ងារ​ជា​សង្ឃខាង​ពួក​លេវី​ទៅ​ហើយ (ដ្បិត​ក្រោម​ការ​ងារ​នោះ ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ) តើ​ចាំ​បាច់​ឲ្យ​មាន​សង្ឃ​មួយ​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀបលោក​អើ​រ៉ុន គឺ​តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក​វិញ​ធ្វើ​អ្វី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មុខងារ​បូជា‌ចារ្យ​ជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំបាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យ​តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ បើ​សិន​ជា​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ‌ងារ​ជា​សង្ឃ ខាង​ពួក​លេវី ដ្បិត​គឺ​ក្រោម​ការ‌ងារ​នោះ ដែល​ប្រជា‌ជន​បាន​ទទួល​ក្រិត្យ‌វិន័យ​ទៅ​ហើយ នោះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​មាន​សង្ឃ​១​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀប​លោក​អើរ៉ុន គឺ​តាម​របៀប​លោក​ម៉ិល‌គីស្សាដែក​វិញ​ធ្វើ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មុខ‌ងារ​អ៊ីមុាំ ជា​គ្រឹះ​នៃ​គីតាប​ហ៊ូកុំ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​អ៊ីមុាំ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​អ៊ីមុាំ​មួយ​ទៀត តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​អ៊ីមុាំ តាម​របៀប​ណាពី​ហារ៉ូន​ទៅ​វិញ?។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មិន​បោះបង់ចោល​ព្រះគុណ​របស់​ព្រះ​ឡើយ ដ្បិត​ប្រសិនបើ​សេចក្ដីសុចរិត​មក​តាមរយៈ​ក្រឹត្យវិន័យ នោះ​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ឥតប្រយោជន៍​ហើយ​៕


យើង​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង យើង​បាន​ជាប់ជាទាសករ​នៅ​ក្រោម​គោលការណ៍បឋម​ខាង​លោកីយ៍​។


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?


ព្រមទាំង​ត្រូវ​ព្រះ​ហៅថា​ជា​មហាបូជាចារ្យ “ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។


ដូចដែល​ព្រះអង្គ​មានបន្ទូល​នៅ​កន្លែង​មួយទៀត​ថា​:“អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។


ជា​កន្លែងដែល​ព្រះយេស៊ូវ​ជា​អ្នកនាំមុខ​បាន​យាង​ចូលទៅ​ជំនួស​យើង ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក​ដោយ​បាន​ត្រឡប់ជា​មហាបូជាចារ្យ​ជារៀងរហូត​៕


ដ្បិត​កាល​ម៉ិលគីស្សាដែក​បាន​ទទួល​អ័ប្រាហាំ ‍លេវី​នៅតែ​នៅ​ក្នុង​រូបកាយ​របស់​ដូនតា​គាត់​នៅឡើយ​។


ដ្បិត​កាលណា​មុខងារជាបូជាចារ្យ​ត្រូវបាន​ផ្លាស់ប្ដូរ នោះក៏​ត្រូវតែ​មាន​ការផ្លាស់ប្ដូរ​ក្រឹត្យវិន័យ​ដែរ​។


តាមពិត ព្រះអង្គ​ដែល​សេចក្ដីទាំងនេះ​ត្រូវបាន​ថ្លែងមក​នោះ មកពី​កុលសម្ព័ន្ធ​ផ្សេងទៀត ដែល​គ្មានអ្នកណា​ពី​កុលសម្ព័ន្ធនោះ​ធ្លាប់​ធ្វើការបម្រើ​នៅ​អាសនា​ឡើយ​។


ការនេះ​រឹតតែ​ច្បាស់​ទៅទៀត ប្រសិនបើ​មាន​បូជាចារ្យ​ម្នាក់​ផ្សេងទៀត​លេចឡើង​ក្នុង​ដំណូច​ដូច​ម៉ិលគីស្សាដែក


រីឯ​ព្រះយេស៊ូវ​វិញ បានធ្វើជាបូជាចារ្យ​ដោយមាន​ការស្បថធានា​ពី​ព្រះអង្គ​ដែល​មានបន្ទូល​នឹង​ព្រះអង្គ​ថា​: “ព្រះអម្ចាស់​បាន​ស្បថ ហើយ​មិន​ស្ដាយក្រោយ​ទេ គឺ ‘អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ’”។


ជាការពិត ប្រសិនបើ​សម្ពន្ធមេត្រី​ទីមួយ​ឥតកន្លែងបន្ទោសបាន នោះ​មិនចាំបាច់​រក​សម្ពន្ធមេត្រី​ទីពីរ​ទេ


នៅពេល​របស់​ទាំងនេះ​ត្រូវបាន​រៀបចំ​ដូច្នេះ ពួក​បូជាចារ្យ​ក៏​តែងតែ​ចូលទៅ​ក្នុង​ផ្នែក​ទីមួយ​នៃ​ព្រះពន្លា ដើម្បី​បំពេញ​ការងារបម្រើ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម