Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:10 - Khmer Christian Bible

10 ដ្បិត​កាល​លោក​ម៉ិលគីស្សាដែក​ជួប​លោក​អ័ប្រាហាំ​ នោះ​លោក​លេវី​នៅ​ក្នុង​ខ្លួន​ដូនតា​របស់​គាត់​នៅ​ឡើយ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដ្បិត​កាល​ម៉ិលគីស្សាដែក​បាន​ទទួល​អ័ប្រាហាំ ‍លេវី​នៅតែ​នៅ​ក្នុង​រូបកាយ​របស់​ដូនតា​គាត់​នៅឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​កាល​លោក​ម៉ិលគី‌ស្សាដែក​បាន​ជួប​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​ស្ថិត​នៅ​ក្នុង​ខ្លួន​បុព្វ​បុរស​របស់​លោក​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដ្បិត​នៅ​ពេល​ដែល​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​កាល​លោក​ម៉ិល‌គីស្សាដែក​បាន​ទៅ​ចួប​នឹង​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​នៅ​ជា​ពូជ ក្នុង​ខ្លួន​នៃ​ឰយុកោ​លោក​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដ្បិត​នៅ​ពេល​ដែល​ស្តេច​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​អ៊ីព្រហ៊ីម​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​អ៊ីព្រហ៊ីម​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច​នៅ​ក្នុង​បទគម្ពីរ​មួយ​ទៀត​ ព្រះជាម្ចាស់​មាន​បន្ទូល​ដែរ​ថា៖ «ព្រះអង្គ​ជា​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​អស់កល្ប​ជានិច្ច»។​


ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​


រីឯ​ពួក​កូន​ចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ​ ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់​ស្របតាម​គម្ពីរ​វិន័យ​ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ​ គឺ​ពី​បងប្អូន​របស់​ពួកគេ​ ទោះបី​អ្នក​ទាំង​នោះ​កើត​ពី​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ក៏​ដោយ។​


អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា សូម្បី​តែ​លោក​លេវី​ដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់​តាមរយៈ​លោក​អ័ប្រាហាំ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម