ហើយប្រទានទឹកដីរបស់ប្រជាជាតិនានាដល់ពួកគេ នោះពួកគេក៏ទទួលផលនៃការនឿយហត់របស់ជាតិសាសន៍នានាជាមរតក
ហេព្រើរ 4:8 - ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើយ៉ូស្វេបានឲ្យពួកគេសម្រាក ព្រះអង្គមុខជាមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយទេ។ Khmer Christian Bible ដ្បិតបើលោកយ៉ូស្វេឲ្យពួកគេបានសម្រាកមែន នោះព្រះអង្គមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត ប្រសិនបើលោកយ៉ូស្វេបានឲ្យគេសម្រាកមែន នោះព្រះមិនមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាលោកយ៉ូស្វេបានឲ្យគេឈប់សំរាក នោះក្រោយមក ទ្រង់មិនមានបន្ទូលពីថ្ងៃ១ទៀតទេ អាល់គីតាប ប្រសិនបើយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ អុលឡោះមុខជាពុំមានបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ |
ហើយប្រទានទឹកដីរបស់ប្រជាជាតិនានាដល់ពួកគេ នោះពួកគេក៏ទទួលផលនៃការនឿយហត់របស់ជាតិសាសន៍នានាជាមរតក
ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគាត់ ហើយបែងចែកមរតកដល់ពួកគាត់ដោយខ្សែរង្វាស់ ក៏ឲ្យបណ្ដាកុលសម្ព័ន្ធនៃអ៊ីស្រាអែលរស់នៅក្នុងរោងរបស់ខ្លួន។
គឺព្រះពន្លាដែលដូនតារបស់យើងបានទទួលតៗមក ហើយនាំយកមកជាមួយយ៉ូស្វេ ចូលក្នុងទឹកដីកម្មសិទ្ធិរបស់សាសន៍ដទៃដែលព្រះបានបណ្ដេញចេញពីមុខដូនតារបស់យើង រហូតដល់សម័យដាវីឌ។
ជាយូរមកហើយ ព្រះបានមានបន្ទូលនឹងពួកដូនតាតាមរយៈបណ្ដាព្យាការី ក្នុងពេលខុសៗគ្នា និងដោយរបៀបខុសៗគ្នា