មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត!
សុភាសិត 9:5 - ព្រះគម្ពីរខ្មែរសាកល “មក៍! ហូបនំប៉័ងរបស់ខ្ញុំ ហើយផឹកស្រាទំពាំងបាយជូរដែលខ្ញុំបានលាយចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរមកបរិភោគអាហាររបស់យើង ហើយផឹកស្រាទំពាំងបាយជូរ ដែលយើងបានលាយហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមកបរិភោគអាហាររបស់អញ ហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយ អាល់គីតាប ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ |
មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត!
អស់អ្នកដែលចម្រុងចម្រើននៅលើផែនដីនឹងបានហូប ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលីដី គឺអស់អ្នកដែលមិនអាចរក្សាព្រលឹងរបស់ខ្លួន នឹងលុតជង្គង់នៅចំពោះព្រះអង្គ។
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។