នៅពេលយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកបងប្រុស គាត់ក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរនាំអ្នកទាំងនេះមកក្នុងផ្ទះ ហើយសម្លាប់សត្វ ព្រមទាំងរៀបចំចុះ ដ្បិតអ្នកទាំងនេះនឹងហូបជាមួយយើងនៅពេលថ្ងៃត្រង់”។
សុភាសិត 9:2 - ព្រះគម្ពីរខ្មែរសាកល នាងបានសម្លាប់សត្វ លាយស្រាទំពាំងបាយជូរ ក៏រៀបតុអាហាររបស់ខ្លួនជាស្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានសំឡាប់សត្វសំរាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ នឹងរៀបតុស្រេចហើយ អាល់គីតាប ប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ |
នៅពេលយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកបងប្រុស គាត់ក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរនាំអ្នកទាំងនេះមកក្នុងផ្ទះ ហើយសម្លាប់សត្វ ព្រមទាំងរៀបចំចុះ ដ្បិតអ្នកទាំងនេះនឹងហូបជាមួយយើងនៅពេលថ្ងៃត្រង់”។
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។