សូមបង្វែរភ្នែករបស់ទូលបង្គំចេញ កុំឲ្យមើលការឥតខ្លឹមសារឡើយ សូមរក្សាជីវិតទូលបង្គំតាមមាគ៌ារបស់ព្រះអង្គផង។
សុភាសិត 4:25 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យភ្នែករបស់អ្នកមើលទៅខាងមុខ ហើយឲ្យការសម្លឹងរបស់អ្នកតម្រង់ទៅមុខអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសម្តែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងត្រង់ទៅមុខដែរ អាល់គីតាប ចូរសំដែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។ |
សូមបង្វែរភ្នែករបស់ទូលបង្គំចេញ កុំឲ្យមើលការឥតខ្លឹមសារឡើយ សូមរក្សាជីវិតទូលបង្គំតាមមាគ៌ារបស់ព្រះអង្គផង។
កាលណាអ្នកចោលភ្នែកទៅលើទ្រព្យសម្បត្តិ វាក៏បាត់ទៅ ដ្បិតវាតែងតែដុះស្លាបហើរទៅលើមេឃដូចឥន្ទ្រី។
ចូរយកសេចក្ដីវៀចវេរចេញពីមាត់អ្នក ហើយដាក់សេចក្ដីខូចនៃបបូរមាត់ឲ្យឆ្ងាយពីអ្នក។
ចូរស្ទង់មើលគន្លងនៃជើងរបស់អ្នក នោះអស់ទាំងផ្លូវរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។
“ចង្កៀងរបស់រូបកាយគឺភ្នែក ដូច្នេះប្រសិនបើភ្នែករបស់អ្នកភ្លឺថ្លា រូបកាយអ្នកទាំងមូលក៏ពេញដោយពន្លឺ;