សុភាសិត 31:16 - ព្រះគម្ពីរខ្មែរសាកល នាងពិចារណាមើលដីមួយកន្លែង ក៏ទិញដីនោះ; ដោយកម្រៃផ្ទាល់ដៃ នាងធ្វើចម្ការទំពាំងបាយជូរមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងពិចារណាមើលចម្ការមួយ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងរិះគិតពិចារណា ហើយទៅទិញចម្ការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងពិចារណាមើលចំការ១ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ អាល់គីតាប នាងរិះគិតពិចារណា ហើយទៅទិញចម្ការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។ |
នាងក្រោកឡើងនៅពេលយប់នៅឡើយ ហើយទុកដាក់អាហារសម្រាប់អ្នកផ្ទះរបស់នាង ព្រមទាំងកំណត់តួនាទីឲ្យពួកអ្នកបម្រើស្រីរបស់នាងផង។
នាងក្រវាត់ចង្កេះរបស់ខ្លួនដោយសេចក្ដីស្វាហាប់ ហើយក៏ធ្វើឲ្យដើមដៃរបស់នាងមាំមួនដែរ។
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាកំណប់ដែលលាក់ទុកនៅក្នុងចម្ការ។ មានបុរសម្នាក់បានរកវាឃើញ ក៏លាក់ទុកវិញ ហើយដោយសារតែអំណរ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញចម្ការនោះ។