ព្រះអង្គបានប្រទានដល់ព្រះរាជាតាមបំណងចិត្តព្រះរាជា ហើយមិនដែលបដិសេធសំណូមពីបបូរមាត់របស់ព្រះរាជាឡើយ។ សេឡា
សុភាសិត 30:7 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំទូលសុំសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមកុំបដិសេធទូលបង្គំ មុនពេលទូលបង្គំស្លាប់ឡើយ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានសូមសេចក្ដីពីរប្រការពីព្រះអង្គ សូមកុំខាននឹងប្រទានសេចក្ដីទាំងពីរនោះ ដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ! ទូលបង្គំទូលសូមសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមប្រោសប្រទានតាមសំណូមពររបស់ទូលបង្គំ មុនពេលទូលបង្គំស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានសូមសេចក្ដី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្ដីទាំង២នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ អាល់គីតាប អុលឡោះតាអាឡាអើយ! ខ្ញុំទូរអាសូមសេចក្ដីពីរយ៉ាងពីទ្រង់ សូមប្រោសប្រទានតាមសំណូមពររបស់ខ្ញុំ មុនពេលខ្ញុំស្លាប់។ |
ព្រះអង្គបានប្រទានដល់ព្រះរាជាតាមបំណងចិត្តព្រះរាជា ហើយមិនដែលបដិសេធសំណូមពីបបូរមាត់របស់ព្រះរាជាឡើយ។ សេឡា
ខ្ញុំបានទូលសុំសេចក្ដីមួយពីព្រះយេហូវ៉ា ជាសេចក្ដីដែលខ្ញុំស្វែងរក គឺឲ្យខ្ញុំរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ដើម្បីផ្ចង់មើលសោភ័ណភាពរបស់ព្រះយេហូវ៉ា និងដើម្បីស្វែងយល់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។
កុំបន្ថែមអ្វីទៅក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសអ្នក ហើយអ្នកត្រូវបានបញ្ជាក់ថាជាមនុស្សភូតភរ។
សូមយកសេចក្ដីមិនពិត និងពាក្យភូតភរចេញឲ្យឆ្ងាយពីទូលបង្គំផង; សូមកុំប្រទានភាពក្រីក្រ ឬភាពស្ដុកស្ដម្ភដល់ទូលបង្គំឡើយ គឺសូមចែកតែអាហារដែលជាចំណែករបស់ទូលបង្គំ ដល់ទូលបង្គំចុះ;
ប៉ុន្តែមានការមួយប៉ុណ្ណោះដែលចាំបាច់។ ម៉ារាបានជ្រើសរើសយកចំណែកដ៏ល្អនោះ ហើយការនោះនឹងមិនត្រូវយកចេញពីនាងឡើយ”៕