សូម្បីតែមនុស្សល្ងីល្ងើ ពេលនៅស្ងៀម ក៏ត្រូវគេគិតថាជាមនុស្សមានប្រាជ្ញា ហើយពេលបិទបបូរមាត់ ក៏ត្រូវគេគិតថាជាអ្នកមានការយល់ច្បាស់៕
សុភាសិត 30:32 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកបានប្រព្រឹត្តយ៉ាងល្ងង់ដោយលើកតម្កើងខ្លួន ឬប្រសិនបើអ្នកបានប៉ងធ្វើអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកខ្លួនឡើង ឬបើឯងគិតប្រព្រឹត្តអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងបានប្រព្រឹត្តបែបចំកួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ អាល់គីតាប បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។ |
សូម្បីតែមនុស្សល្ងីល្ងើ ពេលនៅស្ងៀម ក៏ត្រូវគេគិតថាជាមនុស្សមានប្រាជ្ញា ហើយពេលបិទបបូរមាត់ ក៏ត្រូវគេគិតថាជាអ្នកមានការយល់ច្បាស់៕
តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។