មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕
សុភាសិត 30:1 - ព្រះគម្ពីរខ្មែរសាកល ពាក្យរបស់អេគើរកូនរបស់យ៉ាកេ ជាពាក្យព្យាករ ជាពាក្យថ្លែងរបស់លោកដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាល: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាពាក្យទំនាយ អ្នកនោះពោលដូច្នេះថា អ៊ីធាល អ៊ីធាល និងយូកាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាសេចក្ដីទំនាយដែលអ្នកនោះបានពោលដល់អ៊ីធាល គឺដល់អ៊ីធាលនឹងយូកាលផងថា___ អាល់គីតាប នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលគាត់ថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល |
មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕