យ៉ាកុបនិយាយនឹងគាត់ថា៖ “លោកម្ចាស់នៃខ្ញុំដឹងហើយថា ពួកកូនក្មេងខ្សោយ ហើយហ្វូងចៀម និងហ្វូងគោដែលបំបៅកូនក៏នៅជាមួយខ្ញុំដែរ ប្រសិនបើបង្ខំពួកវាខ្លាំងពេកតែមួយថ្ងៃ ហ្វូងសត្វទាំងអស់នឹងងាប់។
សុភាសិត 27:23 - ព្រះគម្ពីរខ្មែរសាកល ចូរស្គាល់ច្បាស់នូវស្ថានភាពហ្វូងចៀមរបស់ខ្លួន ហើយផ្ចង់ចិត្តអ្នកនឹងហ្វូងសត្វចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ អាល់គីតាប ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។ |
យ៉ាកុបនិយាយនឹងគាត់ថា៖ “លោកម្ចាស់នៃខ្ញុំដឹងហើយថា ពួកកូនក្មេងខ្សោយ ហើយហ្វូងចៀម និងហ្វូងគោដែលបំបៅកូនក៏នៅជាមួយខ្ញុំដែរ ប្រសិនបើបង្ខំពួកវាខ្លាំងពេកតែមួយថ្ងៃ ហ្វូងសត្វទាំងអស់នឹងងាប់។
ចូររៀបចំកិច្ចការរបស់អ្នកនៅខាងក្រៅ ហើយត្រៀមកិច្ចការនៅក្នុងស្រែចម្ការសិន ក្រោយមកសឹមសាងសង់ផ្ទះរបស់ខ្លួនចុះ។
អ្នកយាមទ្វារក៏បើកឲ្យអ្នកនោះ ហើយចៀមស្ដាប់សំឡេងរបស់គាត់។ គាត់ហៅចៀមរបស់គាត់តាមឈ្មោះ រួចនាំវាចេញទៅខាងក្រៅ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្នុងចំណោមអ្នករាល់គ្នា ទាំងយកចិត្តទុកដាក់ស្របតាមបំណងព្រះហឫទ័យរបស់ព្រះ មិនមែនដោយត្រូវគេបង្ខំទេ គឺដោយស្ម័គ្រចិត្តវិញ ហើយក៏មិនមែនដោយលោភចង់បានកម្រៃទុច្ចរិតដែរ គឺដោយចិត្តឆេះឆួលវិញ