ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 25:10 - ព្រះគម្ពីរខ្មែរសាកល

ក្រែងលោ​អ្នកដែល​ឮ​នឹង​ធ្វើឲ្យ​អ្នក​អាម៉ាស់មុខ នោះ​កេរ្តិ៍ឈ្មោះអាក្រក់​របស់អ្នក​នឹង​មិន​ចាកចេញ​ពីអ្នក​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រែង​អ្នក​ដែល​ឮ គេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្ដី​អាម៉ាស់​របស់​ឯង នឹង​មិន​ចេះ​បាត់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រែង​អ្នក​ដែល​ឮ​គេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្ដី​អាម៉ាស់​របស់​ឯង​នឹង​មិន​ចេះ​បាត់​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។

សូមមើលជំពូក



សុភា‌សិត 25:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បង្វែរ​សេចក្ដីត្មះតិះដៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ផង ដ្បិត​ច្បាប់​របស់ព្រះអង្គ​ល្អ​ណាស់​។


ពាក្យ​ដែល​និយាយ​ត្រូវពេល ប្រៀបដូចជា​ផ្លែប៉ោម​មាស​ដែល​ភ្ជាប់នឹង​ក្បាច់​ប្រាក់​។


ចូរ​ជជែកវែកញែក​អំពី​វិវាទ​របស់អ្នក​ជាមួយ​អ្នកជិតខាង​អ្នក​ចុះ ប៉ុន្តែ​កុំ​លាតត្រដាង​រឿងសម្ងាត់​របស់​អ្នកដទៃ​ឡើយ


កេរ្តិ៍ឈ្មោះ​ល្អ ប្រសើរជាង​ប្រេង​ដ៏ល្អ ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរជាង​ថ្ងៃ​កើត​ដែរ​។