សុភាសិត 23:10 - ព្រះគម្ពីរខ្មែរសាកល កុំបង្ខិតព្រំដីពីបុរាណ ឬរុករានទន្ទ្រានស្រែចម្ការរបស់កូនកំព្រាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យបន្ថយគោលចារិកពីបុរាណឡើយ ក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ អាល់គីតាប កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ |
ព្រះយេហូវ៉ានឹងដកផ្ទះរបស់មនុស្សក្រអឺតក្រទមចេញ ប៉ុន្តែព្រះអង្គនឹងធ្វើឲ្យព្រំដីរបស់ស្ត្រីមេម៉ាយស្ថិតនៅជាប់។
កុំសង្កត់សង្កិនស្ត្រីមេម៉ាយ កូនកំព្រា ជនអន្តោប្រវេសន៍ ឬជនទ័លក្រឡើយ ក៏កុំគិតគូរការអាក្រក់នៅក្នុងចិត្ត ទាស់នឹងបងប្អូនរបស់ខ្លួនដែរ’។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
សាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះដែលជាព្រះបិតាគឺបែបនេះ: មើលថែកូនកំព្រា និងស្ត្រីមេម៉ាយដែលស្ថិតនៅក្នុងទុក្ខវេទនា ហើយរក្សាខ្លួនឲ្យឥតសៅហ្មងពីលោកីយ៍៕