អ្នកដែលធានាឲ្យជនមិនស្គាល់ តែងតែរងទុក្ខ រីឯអ្នកដែលស្អប់ការចាប់ដៃសន្យា នឹងមានសុវត្ថិភាព។
សុភាសិត 22:26 - ព្រះគម្ពីរខ្មែរសាកល កុំធ្វើជាម្នាក់ក្នុងចំណោមពួកអ្នកដែលចាប់ដៃសន្យា ឬធ្វើជាម្នាក់ក្នុងចំណោមពួកអ្នកដែលធានាបំណុលឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯងកុំចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយមនុស្សដែលធានាបំណុលឲ្យគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយ អាល់គីតាប កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។ |
អ្នកដែលធានាឲ្យជនមិនស្គាល់ តែងតែរងទុក្ខ រីឯអ្នកដែលស្អប់ការចាប់ដៃសន្យា នឹងមានសុវត្ថិភាព។
ចំពោះអ្នកដែលធានាឲ្យជនមិនស្គាល់ ចូរយកសម្លៀកបំពាក់របស់គាត់; ចំពោះអ្នកដែលធានាឲ្យស្រីក្រៅ ចូរយករបស់បញ្ចាំចុះ។