សុភាសិត 22:1 - ព្រះគម្ពីរខ្មែរសាកល គួរជ្រើសរើសកេរ្តិ៍ឈ្មោះជាជាងទ្រព្យសម្បត្តិជាច្រើន ហើយការរាប់អានប្រសើរជាងប្រាក់ និងមាសទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ នោះវិសេសជាងប្រាក់នឹងមាសផង។ អាល់គីតាប ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។ |
យ៉ាងណាមិញ កុំអរសប្បាយដោយសារពួកវិញ្ញាណអាក្រក់ចុះចូលនឹងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរអរសប្បាយដោយសារឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកនៅស្ថានសួគ៌រួចហើយ”។
ហើយបានសង្គ្រោះលោកពីអស់ទាំងទុក្ខវេទនារបស់លោក ព្រមទាំងប្រទានឲ្យលោកមានការរាប់អាន និងប្រាជ្ញានៅចំពោះផារ៉ោនស្ដេចអេហ្ស៊ីប។ ផារ៉ោនក៏តែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកដឹកនាំលើអេហ្ស៊ីប និងលើព្រះរាជវាំងទាំងមូល។
មែនហើយ គូកនដ៏ពិតត្រង់អើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាដែរ ឲ្យជួយនាងទាំងពីរ។ ពួកនាងបានរួមតស៊ូជាមួយខ្ញុំក្នុងដំណឹងល្អ ព្រមទាំងក្លេមេន និងអ្នករួមការងារជាមួយខ្ញុំឯទៀតៗ ដែលអ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីជីវិតដែរ។
អ្នកទាំងនេះសុទ្ធតែត្រូវបានទទួលស្គាល់ដោយសារតែជំនឿ ប៉ុន្តែមិនបានទទួលអ្វីដែលត្រូវបានសន្យានោះឡើយ