ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 21:7 - ព្រះគម្ពីរខ្មែរសាកល

អំពើហិង្សា​របស់​មនុស្ស​អាក្រក់​នឹង​បំផ្លាញ​ខ្លួនគេ ដ្បិត​គេ​បដិសេធមិន​អនុវត្ត​សេចក្ដីយុត្តិធម៌​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់ នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត តាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចិត្ត​ឃោរ‌ឃៅ​របស់​មនុស្ស​អាក្រក់ នាំ​ឲ្យ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់​នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។

សូមមើលជំពូក

អាល់គីតាប

ចិត្ត​ឃោរ‌ឃៅ​របស់​មនុស្ស​អាក្រក់ នាំ​ឲ្យ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។

សូមមើលជំពូក



សុភា‌សិត 21:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីអន្តរាយ​របស់គេ​នឹង​ត្រឡប់មក​លើ​ក្បាល​របស់ខ្លួន​វិញ ហើយ​អំពើហិង្សា​របស់គេ​ក៏​នឹង​ធ្លាក់មក​លើ​ក្រយៅក្បាល​របស់ខ្លួន​ដែរ​។


ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា


ព្រះពរ​ស្ថិត​នៅលើ​ក្បាល​របស់​មនុស្ស​សុចរិត ប៉ុន្តែ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។


អ្នកដែល​ដេញតាម​សេចក្ដីសុចរិត និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹង​រកឃើញ​ជីវិត សេចក្ដីសុចរិត និង​សិរីរុងរឿង​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យសម្ដី​ឥតប្រយោជន៍​ឡើយ ដ្បិត​ព្រោះតែ​សេចក្ដីទាំងនេះ ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន‍នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។