ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។
សុភាសិត 19:4 - ព្រះគម្ពីរខ្មែរសាកល ទ្រព្យសម្បត្តិបង្កើនចំនួនមិត្តភក្ដិឲ្យច្រើនឡើង រីឯអ្នកក្រខ្សត់ត្រូវបានបំបែកបំបាក់ពីមិត្តសម្លាញ់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលមានទ្រព្យសម្បត្តិ នាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្តភក្ដិច្រើន រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលមានទ្រព្យសម្បត្តិ នោះនាំឲ្យមានមិត្រភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្រភក្តិវិញ។ អាល់គីតាប ទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្តភក្ដិច្រើន រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។ |
ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។
អ្នកក្រីក្រត្រូវគេស្អប់ សូម្បីតែអ្នកជិតខាងរបស់ខ្លួន រីឯអ្នកមានវិញ មានមិត្តភក្ដិច្រើន។