ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 18:16 - ព្រះគម្ពីរខ្មែរសាកល

ជំនូន​របស់​មនុស្ស​បើកផ្លូវ​ឲ្យ​អ្នកនោះ ហើយ​នាំ​អ្នកនោះ​ទៅ​នៅចំពោះ​អ្នកធំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន ក៏​នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។

សូមមើលជំពូក

អាល់គីតាប

ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។

សូមមើលជំពូក



សុភា‌សិត 18:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រមទាំង​និយាយ​ដែរ​ថា​: ‘មើល៍! យ៉ាកុប​បាវបម្រើ​របស់លោក​នៅពីក្រោយ​យើងខ្ញុំ’”។ ដ្បិត​គាត់​គិតថា​៖ “ខ្ញុំ​នឹង​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់​។ ប្រហែលជា​គាត់​នឹង​ទទួល​ខ្ញុំ”។


យ៉ាកុប​និយាយថា​៖ “ទេ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់បង សូម​ទទួលយក​ជំនូន​របស់ខ្ញុំ​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង គឺ​ដូចជា​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ ហើយ​បង​ក៏​ទទួល​ខ្ញុំ​ដែរ​។


ពេលនោះ អ៊ីស្រាអែល​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “បើ​ដូច្នេះ ចូរ​ធ្វើ​បែបនេះ​: ចូរ​ដាក់​ផលល្អ​ពី​ស្រុក​នេះ​ក្នុង​បាវ​របស់ពួកឯង ហើយ​នាំចុះទៅ​ជូន​បុរស​នោះ​ជា​ជំនូន​ចុះ គឺ​ថ្នាំកំញាន​បន្តិច ទឹកឃ្មុំ​បន្តិច គ្រឿងក្រអូប ជ័រល្វីងទេស គ្រាប់រីករាយ និង​គ្រាប់អាល់ម៉ុង​។


សំណូក​ជា​ត្បូង​វិសេស​ក្នុង​ភ្នែក​របស់​អ្នកឲ្យ គ្រប់កន្លែង​ដែល​គាត់​បែរ​ទៅ គាត់​នឹង​បាន​សម្រេច​។


អ្នកដែល​ប្ដឹង​រឿងក្ដី​មុនគេ មើលទៅដូចជា​ត្រឹមត្រូវ​មែន ប៉ុន្តែ​កាលណា​គូវិវាទ​មក​ដល់ ហើយ​សាកសួរ​អ្នកនោះ ទើបដឹងច្បាស់​។


មនុស្ស​ជាច្រើន​ខំយកចិត្ត​អភិជន ហើយ​មនុស្ស​ទាំងអស់​ជា​មិត្តភក្ដិ​នឹង​អ្នក​ដែលជូន​ជំនូន​។


អំណោយ​ឲ្យ​ដោយ​សម្ងាត់ រម្ងាប់​កំហឹង ហើយ​សំណូក​លាក់កំបាំង រម្ងាប់​សេចក្ដីក្ដៅក្រហាយ​។