អ្នកដែលធានាឲ្យជនមិនស្គាល់ តែងតែរងទុក្ខ រីឯអ្នកដែលស្អប់ការចាប់ដៃសន្យា នឹងមានសុវត្ថិភាព។
សុភាសិត 17:18 - ព្រះគម្ពីរខ្មែរសាកល មនុស្សខ្វះវិចារណញ្ញាណចាប់ដៃសន្យា ហើយធានានៅមុខអ្នកជិតខាងរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សដែលឥតមាន ប្រាជ្ញាគេទទួលចាប់ដៃ ព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សដែលឥតមានប្រាជ្ញាគេទទួលចាប់ដៃ ព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផង។ អាល់គីតាប អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។ |
អ្នកដែលធានាឲ្យជនមិនស្គាល់ តែងតែរងទុក្ខ រីឯអ្នកដែលស្អប់ការចាប់ដៃសន្យា នឹងមានសុវត្ថិភាព។
ចំពោះអ្នកដែលធានាឲ្យជនមិនស្គាល់ ចូរយកសម្លៀកបំពាក់របស់គាត់ ចំពោះអ្នកដែលធានាឲ្យស្រីក្រៅ ចូរយករបស់បញ្ចាំចុះ។
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ដើម្បីចម្រើនខ្លួនឯង និងអ្នកដែលជូនជំនូនដល់អ្នកមាន នឹងមានតែភាពខ្វះខាតប៉ុណ្ណោះ។