ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 16:29 - ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ហិង្សា​ល្បួង​អ្នកជិតខាង​របស់ខ្លួន ហើយ​នាំ​គេ​ទៅ​ក្នុង​ផ្លូវ​មិន​ល្អ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ឃោរ‌ឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ឃោរ‌ឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។

សូមមើលជំពូក



សុភា‌សិត 16:29
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​មិនគោរពព្រះ​បំផ្លាញ​អ្នកជិតខាង​របស់ខ្លួន​ដោយ​មាត់ ប៉ុន្តែ​មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ដោយ​ចំណេះដឹង​។


មនុស្ស​សុចរិត​នាំផ្លូវ​អ្នកជិតខាង​របស់ខ្លួន រីឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នាំ​ពួកគេ​ឲ្យ​វង្វេង​។


មនុស្ស​នៃ​សេចក្ដីកំហូច​បង្កទំនាស់ ហើយ​មនុស្ស​និយាយអេចអូច​បំបែកបំបាក់​សម្លាញ់ភ្ងា​។


អ្នកដែល​បើក​ភ្នែក​ព្រឹមៗ គឺ​គិតគូរ​សេចក្ដីកំហូច​; អ្នកដែល​ខាំ​បបូរមាត់ គឺ​ប្រព្រឹត្ត​ការអាក្រក់​រួចហើយ​។


កុំ​ច្រណែន​មនុស្ស​ហិង្សា​ឡើយ ក៏​កុំ​ជ្រើសរើស​ផ្លូវ​ណាមួយ​របស់គេ​ដែរ


ដោយហេតុនេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ ចូរ​ប្រុងប្រយ័ត្ន​ដោយ​អ្នករាល់គ្នា​ស្គាល់​ការនេះ​ជាមុន ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​អូសទាញ​ដោយ​ការបោកប្រាស់​របស់​ពួក​ឥតច្បាប់ ហើយ​ធ្លាក់ចេញ​ពី​ភាពមាំមួន​របស់ខ្លួន​។