ចូរស្ដាប់ដំបូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ ដើម្បីឲ្យអ្នកមានប្រាជ្ញានៅពេលអនាគតរបស់អ្នក។
សុភាសិត 1:3 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យទទួលការប្រៀនប្រដៅឲ្យចេះដឹងសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏សម្រាប់ទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវ ជាសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏សំរាប់ឲ្យទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ អាល់គីតាប ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ |
ចូរស្ដាប់ដំបូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ ដើម្បីឲ្យអ្នកមានប្រាជ្ញានៅពេលអនាគតរបស់អ្នក។
ពាក្យទំនៀមទាំងនោះ គឺដើម្បីឲ្យអ្នកបានស្គាល់ភាពប្រាកដប្រជារបស់ពាក្យនៃសេចក្ដីពិត និងដើម្បីឲ្យអ្នកបានផ្ដល់ចម្លើយនៃសេចក្ដីពិតដល់ពួកអ្នកដែលចាត់អ្នកឲ្យមក។
សាស្ដាបានស្វែងរកដើម្បីឲ្យឃើញពាក្យសម្ដីដែលគួរឲ្យត្រេកអរ ហើយកត់ត្រាទុកពាក្យពេចន៍នៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។