កុំយកចិត្តទុកដាក់ចំពោះពាក្យនីមួយៗដែលគេនិយាយឡើយ ក្រែងលោអ្នកឮបាវបម្រើរបស់អ្នកប្រទេចផ្ដាសាអ្នក;
សាស្តា 7:22 - ព្រះគម្ពីរខ្មែរសាកល ដ្បិតចិត្តរបស់អ្នកដឹងហើយថា ខ្លួនអ្នកក៏ធ្លាប់ប្រទេចផ្ដាសាអ្នកដទៃជាច្រើនដងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។ អាល់គីតាប អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។ |
កុំយកចិត្តទុកដាក់ចំពោះពាក្យនីមួយៗដែលគេនិយាយឡើយ ក្រែងលោអ្នកឮបាវបម្រើរបស់អ្នកប្រទេចផ្ដាសាអ្នក;
ខ្ញុំបានសាកល្បងការទាំងអស់នេះដោយប្រាជ្ញា។ ខ្ញុំបានពោលថា៖ “ខ្ញុំនឹងមានប្រាជ្ញា” ប៉ុន្តែវានៅឆ្ងាយពីខ្ញុំ។
ដ្បិតគំនិតអាក្រក់ចេញមកពីចិត្ត ដូចជាការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និងការមួលបង្កាច់។
យើងសរសើរតម្កើងព្រះអម្ចាស់ និងព្រះបិតា ដោយអណ្ដាត ហើយយើងប្រទេចផ្ដាសាមនុស្សដែលត្រូវបានបង្កើតតាមលក្ខណៈដូចព្រះ ដោយអណ្ដាតដដែលនោះដែរ។