ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 4:2 - ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ ខ្ញុំ​សូម​លើកសរសើរ​មនុស្ស​ស្លាប់​ដែល​បាន​ស្លាប់​ទៅហើយ ជាជាង​មនុស្ស​រស់​ដែល​នៅរស់​នៅឡើយ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ ខ្ញុំ​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​យល់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​មាន​សុភមង្គល​ជាង​អ្នក​ដែល​នៅ​រស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះយើង​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​យល់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​មាន​សុភ‌មង្គល​ជាង​អ្នក​ដែល​នៅ​រស់។

សូមមើលជំពូក



សាស្តា 4:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ ខ្ញុំ​បាន​ស្អប់​ជីវិត ពីព្រោះ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គួរឲ្យព្រួយចិត្ត​សម្រាប់​ខ្ញុំ​។ ដ្បិត​ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


កេរ្តិ៍ឈ្មោះ​ល្អ ប្រសើរជាង​ប្រេង​ដ៏ល្អ ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរជាង​ថ្ងៃ​កើត​ដែរ​។