ខ្យល់បក់ទៅទិសខាងត្បូង រួចវិលទៅទិសខាងជើងវិញ គឺបក់វិលទៅវិលមក ហើយខ្យល់ក៏ត្រឡប់មកវិញ តាមវដ្ដរបស់វា។
សាស្តា 1:7 - ព្រះគម្ពីរខ្មែរសាកល ទន្លេទាំងអស់ហូរទៅក្នុងសមុទ្រ ប៉ុន្តែសមុទ្រមិនចេះពេញឡើយ; កន្លែងដែលទន្លេតែងតែហូរទៅ វាក៏ហូរទៅទីនោះទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរ តាមផ្លូវដដែលវិញទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត អាល់គីតាប ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ |
ខ្យល់បក់ទៅទិសខាងត្បូង រួចវិលទៅទិសខាងជើងវិញ គឺបក់វិលទៅវិលមក ហើយខ្យល់ក៏ត្រឡប់មកវិញ តាមវដ្ដរបស់វា។
អ្វីៗទាំងអស់គួរឲ្យធុញទ្រាន់ រហូតដល់មនុស្សរកថ្លែងពុំបាន; ភ្នែកមិនចេះឆ្អែតនឹងការមើល ហើយត្រចៀកក៏មិនចេះស្កប់ស្កល់នឹងការស្ដាប់ដែរ។