ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
សាការី 8:14 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ដូចដែលយើងបានសម្រេចចិត្តនាំមហន្តរាយមកលើអ្នករាល់គ្នា កាលដូនតារបស់អ្នករាល់គ្នាបានធ្វើឲ្យយើងខឹង ហើយយើងមិនបានដូរគំនិតយ៉ាងណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ដូចដែលបុព្វបុរសរបស់អ្នកបានបណ្ដាលឲ្យយើងក្រោធ នោះយើងបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តជាយ៉ាងណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសម្រេចចិត្តធ្វើឲ្យអ្នករាល់គ្នារងទុក្ខទោស ដោយឥតនឹកស្ដាយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា កាលពួកឰយុកោឯងបានបណ្តាលឲ្យអញមានសេចក្ដីក្រោធ នោះអញបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តឡើយជាយ៉ាងណា អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសម្រេចចិត្តធ្វើឲ្យអ្នករាល់គ្នារងទុក្ខទោស ដោយឥតនឹកស្ដាយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ |
ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
ព្រះយេហូវ៉ានៃពលបរិវារបានស្បថថា៖ “ដូចដែលយើងបានគិតយ៉ាងណា នឹងកើតមានយ៉ាងនោះជាប្រាកដ ដូចដែលយើងបានគ្រោងទុកយ៉ាងណា វានឹងសម្រេចយ៉ាងនោះដែរ
យ៉ាងណាមិញ ពាក្យរបស់យើង និងបទបញ្ញត្តិរបស់យើង ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង តើមិនបានតាមទាន់ដូនតារបស់អ្នករាល់គ្នាទេឬ? ដូច្នេះ ពួកគាត់បានបែរមកវិញ ហើយពោលថា: ‘ដូចដែលព្រះយេហូវ៉ានៃពលបរិវារបានសម្រេចព្រះហឫទ័យធ្វើដល់យើងស្របតាមផ្លូវរបស់យើង និងទង្វើរបស់យើងយ៉ាងណា ព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះដែរ’”។