ខ្ញុំបានឮ ប៉ុន្តែមិនយល់ច្បាស់ទេ ដូច្នេះខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើចុងបញ្ចប់នៃការទាំងនេះជាអ្វី?”។
សាការី 4:4 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីឆ្លើយហើយ ខ្ញុំក៏សួរទូតសួគ៌ដែលនិយាយនឹងខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏សួរទៅទេវតាដែលពោលមកខ្ញុំថា៖ «លោកម្ចាស់អើយ តើនេះជាអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំពោលទៅកាន់ទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ នេះតើជាអ្វី អាល់គីតាប ខ្ញុំពោលទៅកាន់ម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ |
ខ្ញុំបានឮ ប៉ុន្តែមិនយល់ច្បាស់ទេ ដូច្នេះខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើចុងបញ្ចប់នៃការទាំងនេះជាអ្វី?”។
ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំ ថា៖ “តើទាំងនេះជាអ្វី?”។ ទូតសួគ៌ក៏ប្រាប់ខ្ញុំថា៖ “ទាំងនេះជាស្នែងដែលបានកម្ចាត់កម្ចាយយូដា អ៊ីស្រាអែល និងយេរូសាឡិម”។
ពេលនោះ ខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។ ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ “ខ្ញុំនឹងបង្ហាញអ្នកថា ទាំងនេះជាអ្វី”។
ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ឆ្លើយនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំតបថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។
ខ្ញុំសួរថា៖ “តើនេះជាអ្វី?”។ គាត់ក៏តបថា៖ “នេះជារង្វាល់ដែលចេញមក”។ គាត់និយាយទៀតថា៖ “នេះជាសេចក្ដីទុច្ចរិតរបស់ពួកគេ នៅក្នុងទឹកដីនេះទាំងមូល”។
ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។
បន្ទាប់មក ព្រះយេស៊ូវយាងចាកចេញពីហ្វូងមនុស្ស ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “សូមពន្យល់ពាក្យឧបមាអំពីស្រងែក្នុងស្រែដល់យើងខ្ញុំផង”។