ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 13:6 - ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ម្នាក់​សួរ​គេ​ថា​: ‘តើ​របួស​ទាំងនេះ​នៅចន្លោះ​ដៃ​ទាំងពីរ​របស់ឯង ជា​អ្វី​?’ គេ​នឹង​ឆ្លើយ​ថា​: ‘ខ្ញុំ​ត្រូវគេ​វាយ​នៅ​ផ្ទះ​មិត្តសម្លាញ់​របស់ខ្ញុំ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ម្នាក់​សួរ​ថា "តើ​របួស​អ្វី​នុ៎ះ​នៅ​លើ​ទ្រូង របស់​អ្នក?" អ្នក​នោះ​នឹង​ឆ្លើយ​ថា "គឺ​ខ្ញុំ​ត្រូវ​របួស​នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​សម្លាញ់​ខ្ញុំ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​គេ​ឆូត​សាច់​ខ្ញុំ ក្នុង​វិហារ​របស់​ព្រះ​នានា​ដែល​ស្រឡាញ់​ខ្ញុំ”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ម្នាក់​នឹង​សួរ​ថា ចុះ​តើ​របួស​អ្វី​នុ៎ះ​នៅ​ដៃ​អ្នក រួច​អ្នក​នោះ​នឹង​ឆ្លើយ​ថា គឺ​យ៉ាង​នេះ​ដែល​ខ្ញុំ​ត្រូវ​របួស នៅ​ក្នុង​ផ្ទះ​របស់​មិត្រ​សំឡាញ់​ខ្ញុំ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ផ្ទះ​របស់​មិត្ត​ភក្តិ​ខ្ញុំ”»។

សូមមើលជំពូក



សាការី 13:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


ពីឡាត់​មានប្រសាសន៍ថា​៖ “តើ​ខ្ញុំ​ជា​ជនជាតិយូដា​ឬ​? ជនជាតិ​របស់អ្នកផ្ទាល់ និង​ពួក​នាយកបូជាចារ្យ​ទេតើ ដែល​ប្រគល់​អ្នក​មក​ខ្ញុំ​។ តើ​អ្នក​បាន​ធ្វើ​អ្វី​?”។


ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។