ប្រសិនបើអ្នកមានប្រាជ្ញា នោះគឺមានប្រាជ្ញាសម្រាប់ខ្លួនឯង; ប្រសិនបើអ្នកបានចំអកឡកឡឺយ នោះអ្នកនឹងត្រូវរងតែម្នាក់ឯងប៉ុណ្ណោះ។
សាការី 12:14 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងអម្បូរឯទៀត គឺអម្បូរនីមួយៗដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែកដែរ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគ្រួសារឯទៀត គ្រប់ទាំងគ្រួដោយខ្លួន និងប្រពន្ធគេដោយខ្លួនដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់គ្រួសារឯទៀត នោះគ្រប់ទាំងគ្រួដោយខ្លួន នឹងប្រពន្ធគេដោយខ្លួនដែរ។ អាល់គីតាប រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ |
ប្រសិនបើអ្នកមានប្រាជ្ញា នោះគឺមានប្រាជ្ញាសម្រាប់ខ្លួនឯង; ប្រសិនបើអ្នកបានចំអកឡកឡឺយ នោះអ្នកនឹងត្រូវរងតែម្នាក់ឯងប៉ុណ្ណោះ។
អម្បូរនៃវង្សត្រកូលលេវីដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក អម្បូរនៃពួកស៊ីម៉ាយដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ នឹងមានប្រភពទឹកមួយបើកឡើងសម្រាប់វង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ដើម្បីលាងសម្អាតបាប និងភាពស្មោកគ្រោក។