អ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយអ័ប្រាហាំថ្លឹងឲ្យអេប្រុនតាមតម្លៃដែលគាត់បាននិយាយ ខណៈដែលកូនចៅហេតកំពុងស្ដាប់ គឺប្រាក់បួនរយសិគែលតាមតម្លៃឈ្មួញ។
សាការី 11:12 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនិយាយនឹងគេថា៖ “បើការនេះល្អក្នុងភ្នែករបស់អ្នករាល់គ្នា ចូរឲ្យថ្លៃឈ្នួលមកខ្ញុំ ប៉ុន្តែបើមិនឲ្យទេ ចូរទុកចុះ!”។ នោះគេក៏ថ្លឹងកាក់ប្រាក់សាមសិប សម្រាប់ជាថ្លៃឈ្នួលរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនិយាយទៅគេថា៖ «បើឯងរាល់គ្នាឃើញថាល្អ សូមឲ្យឈ្នួលមកខ្ញុំ ប៉ុន្តែ បើមិនបង់ ក៏ទុកវិញចុះ» ដូច្នេះ គេក៏ថ្លឹងប្រាក់សាមសិបដួងសម្រាប់ជាឈ្នួលរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹង*ឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ អាល់គីតាប ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹងឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។ |
អ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយអ័ប្រាហាំថ្លឹងឲ្យអេប្រុនតាមតម្លៃដែលគាត់បាននិយាយ ខណៈដែលកូនចៅហេតកំពុងស្ដាប់ គឺប្រាក់បួនរយសិគែលតាមតម្លៃឈ្មួញ។
ដូច្នេះ នៅពេលពួកឈ្មួញជនជាតិម៉ាឌានឆ្លងកាត់ ពួកគេក៏ទាញយ៉ូសែបឡើងពីរណ្ដៅ ហើយលក់យ៉ូសែបទៅជនជាតិអ៊ីសម៉ាអែលក្នុងតម្លៃម្ភៃកាក់ប្រាក់; ពួកឈ្មួញទាំងនោះក៏យកយ៉ូសែបទៅអេហ្ស៊ីប។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
និយាយថា៖ “តើអស់លោកព្រមឲ្យអ្វីដល់ខ្ញុំ បើសិនខ្ញុំប្រគល់អ្នកនោះឲ្យអស់លោក?” ពួកគេក៏ព្រមឲ្យកាក់ប្រាក់សាមសិបដល់គាត់។
ដូច្នេះ សេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីយេរេមាត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ពួកគេបានយកកាក់ប្រាក់សាមសិប ជាតម្លៃដែលអ្នកនោះត្រូវគេវាយតម្លៃ គឺតម្លៃដែលកូនចៅអ៊ីស្រាអែលបានវាយតម្លៃ
អំឡុងអាហារពេលល្ងាច មារបានបញ្ចូលគំនិតរួចហើយ ក្នុងចិត្តយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត ឲ្យក្បត់ព្រះអង្គ។