Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 11:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង*​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ខ្ញុំ​និយាយ​នឹង​គេ​ថា​៖ “បើ​ការនេះ​ល្អ​ក្នុង​ភ្នែក​របស់អ្នករាល់គ្នា ចូរ​ឲ្យ​ថ្លៃឈ្នួល​មក​ខ្ញុំ ប៉ុន្តែ​បើ​មិន​ឲ្យ​ទេ ចូរ​ទុក​ចុះ​!”។ នោះ​គេ​ក៏​ថ្លឹង​កាក់ប្រាក់​សាមសិប សម្រាប់​ជា​ថ្លៃឈ្នួល​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ខ្ញុំ​និយាយទៅ​គេ​ថា៖ «បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ សូម​ឲ្យ​ឈ្នួល​មកខ្ញុំ ប៉ុន្តែ បើ​មិនបង់ ក៏​ទុក​វិញ​ចុះ» ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​សាម​សិប​ដួង​សម្រាប់​ជា​ឈ្នួល​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​ខ្ញុំ​និយាយ​នឹង​គេ​ថា បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ នោះ​សូម​ឲ្យ​ឈ្នួល​មក​អញ ពុំ​នោះ កុំ​រវល់​អី ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​៣០​ដួង​សំរាប់​ជា​ឈ្នួល​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។

សូមមើលជំពូក ចម្លង




សាការី 11:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប្រាហាំ​ក៏​ព្រម​ព្រៀង​ជា​មួយ​លោក​អេប្រូន ហើយ​ថ្លឹង​ប្រាក់​ឲ្យ​គាត់ តាម​ចំនួន​ដែល​គាត់​បាន​និយាយ​នៅ​មុខ​ជន‌ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ​រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។


បន្ទាប់​មក មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​អណ្ដូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប។


ថ្ងៃ​មួយ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណា‌បោត​ថា៖ «ចូរ​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​មក​ឲ្យ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចម្ការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​មួយ​ល្អ​ជាង​ចម្ការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ»។


សូម​ព្រះ‌ករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ទូលបង្គំ​ផង។ អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តាម​ព្រះ‌ករុណា​បង្គាប់»។


ព្រះ‌រាជា និង​អង្គ​ប្រជុំ​ទាំង​មូល បាន​ចុះ​សំរុង​គ្នា​បែប​នេះ


ប្រសិន​បើ​គោ​ជល់​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​តែ​សង​ប្រាក់​សាម‌សិប​ដួង* ទៅ​ឲ្យ​ចៅហ្វាយ​ជន​រង​គ្រោះ រីឯ​គោ​វិញ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។


ខ្ញុំ​ក៏​ទិញ​ដី​ចម្ការ​នៅ​អាណា‌ថោត ពី​លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ថ្លឹង​ប្រាក់​ប្រាំ​តម្លឹង​ឲ្យ​គាត់។


ប្រសិន​បើ​ជា​ស្ត្រី ត្រូវ​គិត​ជា​ប្រាក់​ប្រាំ‌បួន​តម្លឹង។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់‌សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។


ជម្រាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ?»។ ពួក​នាយក​បូជា‌ចារ្យ​ក៏​រាប់​ប្រាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង ។


ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បង្គាប់​មក​ខ្ញុំ» ។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​សាម‌សិប​ស្លឹង ជា​ប្រាក់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​សន្មត​ថា ជា​ថ្លៃ​ទិញ​លោក​នោះ


ពេល​នោះ ព្រះ‌យេស៊ូ និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ មារ​សា‌តាំង*​បាន​ធ្វើ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម