អ្នកតូចបំផុតនឹងត្រឡប់ជាអម្បូរមួយ អ្នកតូចតាចជាងគេនឹងត្រឡប់ជាប្រជាជាតិខ្លាំងពូកែ។ គឺយើងហ្នឹងហើយជាយេហូវ៉ា យើងនឹងពន្លឿនការនេះក្នុងពេលកំណត់របស់វា៕
សាការី 10:10 - ព្រះគម្ពីរខ្មែរសាកល យើងនឹងនាំពួកគេត្រឡប់មកពីដែនដីអេហ្ស៊ីបវិញ ហើយប្រមូលពួកគេពីអាស្ស៊ីរី យើងនឹងនាំពួកគេមកដល់តំបន់កាឡាត និងលីបង់ រហូតដល់គ្មានសល់កន្លែងសម្រាប់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរ យើងនឹងនាំគេមកស្រុកកាឡាត និងស្រុកល្បាណូន ទាល់តែគ្មានកន្លែងសល់ទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរអញនឹងនាំគេមកឯស្រុកកាឡាត នឹងស្រុកល្បាណូន ដល់ទៅរកកន្លែងល្មមឲ្យគេអាស្រ័យនៅគ្មាន អាល់គីតាប យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ |
អ្នកតូចបំផុតនឹងត្រឡប់ជាអម្បូរមួយ អ្នកតូចតាចជាងគេនឹងត្រឡប់ជាប្រជាជាតិខ្លាំងពូកែ។ គឺយើងហ្នឹងហើយជាយេហូវ៉ា យើងនឹងពន្លឿនការនេះក្នុងពេលកំណត់របស់វា៕
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។
យើងនឹងនាំពួកគេមក នោះពួកគេនឹងស្នាក់នៅកណ្ដាលយេរូសាឡិម។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ដោយសេចក្ដីពិតត្រង់ និងដោយសេចក្ដីសុចរិតយុត្តិធម៌’។