ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:6 - ព្រះគម្ពីរខ្មែរសាកល

នៅ​គ្រានោះ មនុស្ស​នឹង​ស្វែងរក​សេចក្ដីស្លាប់ ប៉ុន្តែ​រក​មិន​ឃើញ​សោះឡើយ ពួកគេ​នឹង​ប្រាថ្នាចង់​ស្លាប់ ប៉ុន្តែ​សេចក្ដីស្លាប់​នឹង​រត់គេច​ពី​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ មនុស្ស​ចង់​បាន​សេចក្ដី​ស្លាប់ ប៉ុន្តែ មិន​ប្រទះ​ឡើយ គេ​នឹង​ចង់​ស្លាប់ តែ​សេចក្ដី​ស្លាប់​នឹង​រត់​ចេញ​ពី​គេ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ មនុស្ស​នឹង​រក​ចង់​បាន​សេចក្ដី​ស្លាប់ ប៉ុន្តែ​មិន​ប្រទះ​ឡើយ គេ​នឹង​ចង់​ស្លាប់ តែ​សេចក្ដី​ស្លាប់​នឹង​រត់​ចេញ​ពី​គេ​ទៅ

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។

សូមមើលជំពូក



វិវរណៈ 9:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ចូលទៅ​ក្នុង​រអាង​ថ្ម និង​ក្នុង​រូង​ដី ដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។


ពេលនោះ គេ​នឹង​ចាប់ផ្ដើមនិយាយ​នឹង​ភ្នំ​ថា​: ‘រលំ​លើ​យើង​មក​!’ ហើយ​និយាយ​នឹង​ទីទួល​ថា​: ‘គ្រប​លើ​យើង​មក​!’។


រួច​ពួកគេ​និយាយ​ទៅ​ភ្នំ និង​ថ្ម​ថា​៖ “សូម​ធ្លាក់​មកលើ​យើង ហើយ​លាក់បាំង​យើង​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ពី​ព្រះពិរោធ​របស់​កូនចៀម​ផង​!