វិវរណៈ 8:11 - ព្រះគម្ពីរខ្មែរសាកល ផ្កាយនោះមានឈ្មោះថា “ស្លែង”។ មួយភាគបីនៃទឹកបានក្លាយជាស្លែង ហើយមានមនុស្សជាច្រើនបានស្លាប់ដោយសារតែទឹកនោះ ពីព្រោះវាត្រឡប់ជាល្វីង។ Khmer Christian Bible ផ្កាយនោះឈ្មោះស្លែង ហើយទឹកមួយភាគបីបានត្រលប់ទៅជាល្វីងដូចស្លែង។ មនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះ ពីព្រោះបានត្រលប់ជាល្វីងអស់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្កាយនោះឈ្មោះថា «ស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល ហើយមនុស្សជាច្រើនស្លាប់ដោយសារទឹកនោះ ព្រោះបានត្រឡប់ជាល្វីងអស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្កាយនោះឈ្មោះហៅថា «ស្លែង» ហើយទឹក១ភាគក្នុង៣បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ។ អាល់គីតាប ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។ |
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅក្នុងទឹកដីនេះទាំងមូល ពីរភាគបីនឹងត្រូវបានកាត់ចេញ ហើយដាច់ដង្ហើម ប៉ុន្តែមួយភាគបីនឹងនៅសល់។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
ចូរប្រយ័ត្នប្រយែង កុំឲ្យអ្នកណាខ្វះមិនដល់ព្រះគុណរបស់ព្រះឡើយ ក៏កុំឲ្យឫសនៃជាតិល្វីងណាដុះឡើង ហើយធ្វើទុក្ខគេ ដែលធ្វើឲ្យមនុស្សជាច្រើនសៅហ្មង ដោយសារតែការនេះ
រីឯកន្ទុយរបស់វាកៀរយកមួយភាគបីនៃផ្កាយលើមេឃ ហើយគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅមុខស្ត្រីដែលរៀបនឹងសម្រាលកូន ដើម្បីកាលណានាងសម្រាលកូនមក វានឹងស៊ីកូននោះ។
ទូតសួគ៌ទីមួយផ្លុំត្រែឡើង នោះមានដុំទឹកកក និងភ្លើងលាយជាមួយឈាម ត្រូវបានបោះទៅលើផែនដី។ មួយភាគបីនៃផែនដីត្រូវបានដុតចោល មួយភាគបីនៃដើមឈើក៏ត្រូវបានដុតចោល ហើយស្មៅខៀវខ្ចីទាំងអស់ក៏ត្រូវបានដុតចោលដែរ។
ពេលនោះ ទូតសួគ៌ទាំងបួនរូបនោះដែលត្រូវបានត្រៀមទុកសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំកំណត់ ក៏ត្រូវបានស្រាយ ដើម្បីសម្លាប់មួយភាគបីនៃមនុស្សជាតិ។
មួយភាគបីនៃមនុស្សជាតិត្រូវបានសម្លាប់ដោយគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញមកពីមាត់របស់ពួកវា។