ហើយមើល៍! មានរទេះចម្បាំង ពលទាហាន និងពលសេះមួយគូៗកំពុងមក!”។ នោះមានគេតបថា៖ “រលំហើយ! បាប៊ីឡូនបានរលំហើយ! អស់ទាំងរូបឆ្លាក់នៃបណ្ដាព្រះរបស់នាងបានបាក់បែកនៅលើដីហើយ”។
វិវរណៈ 18:10 - ព្រះគម្ពីរខ្មែរសាកល ដោយភ័យខ្លាចចំពោះការឈឺចាប់របស់នាង ពួកគេក៏ឈរពីចម្ងាយ ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! បាប៊ីឡូនក្រុងដ៏ធំ ជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានមកដល់ក្នុងមួយរំពេច!”។ Khmer Christian Bible ពួកគេឈរពីចម្ងាយ ដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ និងជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងឈរពីចម្ងាយ ដោយខ្លាចសេចក្ដីវេទនារបស់ក្រុងនេះ ហើយពោលថា៖ «វេទនាហើយ! វេទនាហើយ! ក្រុងបាប៊ីឡូនដ៏ធំ ហើយខ្លាំងពូកែអើយ! ដ្បិតសេចក្ដីជំនុំជម្រះបានធ្លាក់មកលើអ្នកតែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្តរាយអស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្ដីជំនុំជំរះឯងបានសំរេចក្នុងខណតែ១ម៉ោងទេ។ អាល់គីតាប ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្ដរាយអស់”។ |
ហើយមើល៍! មានរទេះចម្បាំង ពលទាហាន និងពលសេះមួយគូៗកំពុងមក!”។ នោះមានគេតបថា៖ “រលំហើយ! បាប៊ីឡូនបានរលំហើយ! អស់ទាំងរូបឆ្លាក់នៃបណ្ដាព្រះរបស់នាងបានបាក់បែកនៅលើដីហើយ”។
សេចក្ដីទាំងពីរនេះនឹងមកលើអ្នកក្នុងមួយរំពេច ក្នុងមួយថ្ងៃ គឺទាំងការបាត់បង់កូន ទាំងការជាមេម៉ាយ! ការទាំងពីរនេះនឹងមកលើអ្នកពេញទំហឹង ទោះបីជាអ្នកមានមន្តអាគមជាច្រើន និងមានអំណាចដ៏ខ្លាំងខាងវេទមន្តក៏ដោយ!
សាកសពរបស់ពួកគេនឹងត្រូវទុកចោលនៅតាមផ្លូវនៃក្រុងដ៏ធំ ដែលខាងវិញ្ញាណហៅថា សូដុម និងអេហ្ស៊ីប ជាកន្លែងដែលព្រះអម្ចាស់របស់ពួកគេត្រូវគេឆ្កាងដែរ។
មានទូតសួគ៌មួយរូបទៀត ជាទូតទីពីរបានតាមមក ពោលថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំបានរលំហើយ! នាងឲ្យអស់ទាំងប្រជាជាតិផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ!”។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
ស្នែងទាំងដប់នោះដែលអ្នកបានឃើញ ជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានអំណាចគ្រងរាជ្យនៅឡើយ ប៉ុន្តែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេចជាមួយសត្វតិរច្ឆាននោះមួយរយៈ។
នៅពេលឃើញផ្សែងពីចំហេះនាង ពួកគេស្រែកឡើងថា៖ “តើមានទីក្រុងណា អាចប្រៀបផ្ទឹមនឹងក្រុងដ៏ធំនេះបាន?”។
ពួកគេបាចធូលីលើក្បាលរបស់ខ្លួន ទាំងយំសោកកាន់ទុក្ខ ហើយស្រែកឡើងថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំ ជាកន្លែងដែលអស់អ្នកដែលមានសំពៅនៅតាមសមុទ្រ បានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែទ្រព្យសម្បត្តិរបស់នាងអើយ! ដ្បិតនាងបានវិនាសក្នុងមួយរំពេចហើយ!
ពេលនោះ ទូតសួគ៌ខ្លាំងពូកែមួយរូបបានលើកថ្មមួយដូចត្បាល់កិនដ៏ធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងពោលថា៖ “បាប៊ីឡូនជាក្រុងដ៏ធំនឹងត្រូវទម្លាក់យ៉ាងសាហាវដូច្នេះ ហើយក៏រកមិនឃើញទៀតសោះឡើយ!
ដោយហេតុនេះ គ្រោះកាចដែលនាងត្រូវទទួល គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងទុរ្ភិក្ស នឹងមកដល់ក្នុងមួយថ្ងៃ នាងនឹងត្រូវបានដុតចោលដោយភ្លើង ដ្បិតព្រះអម្ចាស់ជាព្រះដែលជំនុំជម្រះនាង ទ្រង់ខ្លាំងពូកែ”។