វិវរណៈ 16:13 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំឃើញវិញ្ញាណអសោចបី ដូចជាកង្កែប ចេញមកពីមាត់នាគ មាត់សត្វតិរច្ឆាន និងមាត់ព្យាការីក្លែងក្លាយម្នាក់នោះ។ Khmer Christian Bible ខ្ញុំបានឃើញវិញ្ញាណអាក្រក់បី ដូចជាសត្វកង្កែបចេញពីមាត់នាគ ពីមាត់សត្វសាហាវនោះ និងពីមាត់ពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំឃើញវិញ្ញាណអសោចបី ដូចជាកង្កែប ចេញពីមាត់នាគ ចេញពីមាត់សត្វនោះ និងពីមាត់ហោរាក្លែងក្លាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឃើញវិញ្ញាណអាក្រក់បី ដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និងមួយទៀតចេញពីមាត់ព្យាការីក្លែងក្លាយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំឃើញវិញ្ញាណអសោចិ៍៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ នឹងពីមាត់ហោរាក្លែងក្លាយមក អាល់គីតាប ខ្ញុំឃើញវិញ្ញាណអាក្រក់បី ដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និងមួយទៀតចេញពីមាត់ណាពីក្លែងក្លាយ |
ព្រះអង្គបានចាត់ហ្វូងរបោមឲ្យមកក្នុងចំណោមពួកគេ ដែលស៊ីបង្ហិនពួកគេ ហើយចាត់កង្កែបដែលបំផ្លាញពួកគេ។
“ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។
តាមពិត ពួកវាជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសម្គាល់។ ពួកវាចេញទៅរកស្ដេចនានានៃពិភពលោកទាំងមូល ដើម្បីប្រមូលពួកគេមកក្នុងសង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដា។
ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំបានរលំហើយ! នាងបានក្លាយជាលំនៅរបស់ពួកអារក្ស ជាសម្បុករបស់អស់ទាំងវិញ្ញាណអសោច ជាសម្បុករបស់អស់ទាំងបក្សាបក្សីអសោច និងជាសម្បុករបស់អស់ទាំងសត្វព្រៃអសោចគួរឲ្យស្អប់ខ្ពើម។
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
រីឯមារដែលបោកបញ្ឆោតពួកគេ ក៏ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅ។ ពួកវានឹងរងការឈឺចាប់ទាំងយប់ទាំងថ្ងៃ រហូតអស់កល្បជាអង្វែងតរៀងទៅ។